ហុង សុវណ្ណនី

ក្រុមរបស់យើង |

មន្ត្រីជាន់ខ្ពស់នៃកម្មវិធី និងគ្រូបណ្ដុះបណ្ដាល

មុននឹងចូលរួមធ្វើការជាមួយ API ខ្ញុំបានធ្វើការជាអ្នកសម្របសម្រួលការបណ្តុះបណ្តាល និងជាគ្រូបណ្តុះបណ្តាលជាន់ខ្ពស់ឲ្យអង្គការ SILAKA ជាកន្លែងដែលខ្ញុំបានធ្វើការសម្របសម្រួល ក្នុងវិស័យអភិបាលកិច្ចល្អ គណនេយ្យភាពសង្គម ការទំនាក់ទំនង និងការបណ្តុះបណ្តាលគ្រូបង្វឹកជាង ២០ ឆ្នាំមកហើយ។ មុននោះ ខ្ញុំបានធ្វើការជាមន្ត្រីជាន់ខ្ពស់នៃគម្រោងនៅអង្គការ CARE កម្ពុជា​ និងជាមន្ត្រីជាន់ខ្ពស់នៃគម្រោងក្នុងអង្គការភាពជាដៃគូនៃសង្គមស៊ីវិលកម្ពុជា (CCSP)។ ខ្ញុំបានដឹកនាំក្រុមបណ្ដុះបណ្ដាល ដើម្បីកសាងសមត្ថភាពជូនអ្នកដែលពាក់ព័ន្ធ នៅក្នុងគម្រោងដែលទាក់ទងនឹងការផ្តល់អំណាចឲ្យស្ត្រី ការចូលរួមទាក់ទងរបស់ប្រជាពលរដ្ឋ និងគណនេយ្យភាពសង្គម។ ខ្ញុំបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកការអភិវឌ្ឍការគ្រប់គ្រង និងថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្ត។