
សឿន ស្រីលាប
ខ្ញុំបានទទួលបរិញ្ញាបត្រនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) ជំនាញគ្រប់គ្រងពាណិជ្ជកម្ម និងទទួលបានសញ្ញាបត្រ(diploma level)នៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ(ACE)។ សម្រាប់បទពិសោធន៍ការងារពីមុនរបស់ខ្ញុំ ភាគច្រើនខ្ញុំបានធ្វើការជាមួយសិស្សវិទ្យាល័យ និងសកលវិទ្យាល័យ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសិស្សដែលមានការលំបាកក្នុងការសិក្សារបស់ពួកគេ ហើយបានផ្គូផ្គងពួកគេជាមួយគ្រូបង្រៀន/ក្រុមមិត្តជួយមិត្ត។ ខ្ញុំក៏បានធ្វើការជាមួយប្រជាជន សហគមន៍ និងរដ្ឋាភិបាលផងដែរ។បច្ចុប្បន្នខ្ញុំធ្វើការជាមួយអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ដើម្បីលើកកម្ពស់ការទទួលបានព័ត៌មាន កសាងសមត្ថភាពសម្រាប់ក្រុមងាយរងគ្រោះ និងការរៀបចំវេទិកា/សកម្មភាពផ្សព្វផ្សាយផ្សេងៗសម្រាប់ក្រុមងាយរងគ្រោះ ដើម្បីបង្ហាញពីកង្វល់/បញ្ហារបស់ពួកគេទៅកាន់អាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។