
គ្រី វង្សសុភាព
ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យប្រស្តុន (សាខាភ្នំពេញ) នាឆ្នាំ ២០០៥។ ខ្ញុំក៏បានបញ្ចប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួនទៀតផងដែរ រួមមានការរចនាគម្រោង ការគ្រប់គ្រង ការអនុវត្ត ការត្រួតពិនិត្យ និងវាយតម្លៃ ការអភិវឌ្ឍជនបទ និងសហគមន៍ និងអភិបាលកិច្ចល្អ។ មុនពេលចូលរួមការងារជាមួយ API ខ្ញុំមានបទពិសោធន៍ជាង 20 ឆ្នាំធ្វើការក្នុងវិស័យអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាក្នុងវិស័យឯកជន ការសហការជាមួយក្រសួង ស្ថាប័នរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដែលផ្តោតសំខាន់លើអភិបាលកិច្ចល្អ, គណនេយ្យភាពសង្គម, ការកសាងសមត្ថភាព, រដ្ឋបាល, ការគ្រប់គ្រងគម្រោង និងការវាយតម្លៃ, ការស្ទង់មតិ និងការស្រាវជ្រាវ។ ខ្ញុំបានចូលរួមជាមួយ API នៅឆ្នាំ 2021 ក្នុងនាមជាអ្នកឯកទេសផ្នែកការត្រួតពិនិត្យ ការវាយតម្លៃ គណនេយ្យភាព និងការរៀនសូត្រ (MEAL)។