នៅចុងខែមីនានេះ គម្រោងរបស់យើងមានឈ្មោះថា ច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋoandordquo; (OW4C) បានដាក់ដំណើរការកម្មវិធី ពិដោរអ្នកភូមិឆ្លាតវៃoandordquo; នៅខេត្តបន្ទាយមានជ័យ។ ពិដោរ គឺជាកម្មវិធីជជែកឆ្លើយឆ្លងតាមហ្វេសប៊ុក ដែលផ្តល់ព័ត៌មានដល់ប្រជាជនកម្ពុជាអំពីសេវាកម្មសាធារណៈក្នុងស្រុក។ សម្រាប់ប្រជាជនកម្ពុជា ដែលមិនទាន់មានអ៊ីនធឺណិតល្អនៅឡើយនោះ ពិដោរក៏បានភ្ជាប់មកជាមួយនូវឧបករណ៍ឆ្លើយតបសំឡេងអន្តរកម្ម (IVR) សម្រាប់ការឆ្លើយតបទៅនឹងការហៅចូលទូរស័ព្ទផងដែរ។ ឧបករណ៍នេះផ្តោតជាពិសេស ទៅលើសេវាកម្មដែលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយ (OWSO) ដែលធ្វើឲ្យប្រជាពលរដ្ឋអាចផ្តល់នូវមតិយោបល់ស្តីពីការរៀបចំការិយាល័យទាំងនោះបាន។ ឧបករណ៍នេះត្រូវបានដាក់ឲ្យប្រើប្រាស់នៅខេត្តបាត់ដំបងក្នុងឆ្នាំ ២០២០ ហើយនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ API បានបើកការប្រជុំតាមអនឡាញជាមួយរដ្ឋបាលក្រុងបាត់ដំបង ដើម្បីលើកកម្ពស់ការទទួលបានព័ត៌មាន និងគណនេយ្យភាពដោយតាមដាន តាមរយៈការប្រើប្រាស់កម្មវិធី ពិដោរ នេះ។ នៅថ្ងៃទី ៣០ ខែមិនា API បានរៀបចំការប្រជុំស្រដៀងគ្នានេះដែរ ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យដោយពិភាក្សាអំពីស្ថានភាពនៃការអនុវត្តគម្រោងនៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត។ កិច្ចប្រជុំនេះក៏មានការចូលរួមពីដៃគូរបស់យើងគឺ Nickol Global Solutions និងអង្គការ InSTEED។ OW4C គឺជាគំនិតផ្តួចផ្តើម ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារ USAID និងអនុវត្តដោយ API នៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង និងកំពង់ឆ្នាំង។ អ្នកអាចមើលគំនូរជីវចលជាឧទាហរណ៍ ដែលផលិតឡើងដោយដៃគូរបស់យើង ដោយចុចលើតំណភ្ជាប់នេះបាន។