ការចាប់ផ្ដើមគម្រោង៖ ការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គម

| 12-ខែ​មិថុនា-2020

គោលដៅរួមនៃគម្រោងថ្មី ដែលមានឈ្មោះថា ការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជាoandordquo; (ISAC) គឺគាំទ្រដល់ប្រជាពលរដ្ឋក្នុងការខិតខំ ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ការទទួលបានព័ត៌មានបណ្តាញរបស់ពួកគេសម្រាប់សកម្មភាពសមូហភាព ដែលការធ្វើដូច្នេះនឹងជួយពួកគេបង្កើតតម្រូវការសាធារណៈ សម្រាប់គណនេយ្យភាពសង្គម និងបង្កើតដំណោះស្រាយ សំដៅក្នុងការដោះស្រាយអាទិភាពសហគមន៍។ គោលបំណងនៃគម្រោងថ្មីរួមមាន៖

  1. ធ្វើឲ្យប្រសើរឡើងនូវការទទួលបានព័ត៌មានស្តីពីការសម្រេចចិត្ត និងដំណើរការរបស់រដ្ឋាភិបាល និងលើផែនការ ការចំណាយ និងការវិនិយោគនៃមូលនិធិសាធារណៈ
  2. បង្កើនការចូលរួមរបស់ពលរដ្ឋ និងការផ្តួចផ្តើមសមូហភាព ដើម្បីសម្រេចបាននូវគណនេយ្យភាពនៃអ្នកផ្តល់សេវាសាធារណៈ
  3. ការបង្កើនការប្រើប្រាស់បច្ចេកវិទ្យាថ្មី ឬដែលមានស្រាប់ធ្វើឲ្យមានការចូលរួមពីពលរដ្ឋ
  4. ការអប់រំ និងផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្រូវការគណនេយ្យភាព និងសុចរិតភាពនៅក្នុងរដ្ឋបាលសាធារណៈ

នៅថ្ងៃទី ៣០ ខែមិថុនា អភិបាលរងខេត្តកណ្តាល លោក គឹម រិទ្ធី ក៏ដូចជាតំណាងក្រុមប្រឹក្សាគណៈអភិបាលក្រុងតាខ្មៅ បានចូលរួមក្នុងការប្រជុំសម្តែងការគួរសមលើកដំបូង នៅក្នុងគម្រោងនេះ ដែលនឹងគ្របដណ្តប់លើរដ្ឋបាលសង្កាត់ទាំងអស់ នៅក្នុងក្រុង។ ។