សំឡេង និងសកម្មភាពរបស់ប្រជាពលរដ្ឋ ក្នុងគណនេយ្យភាពសង្គម (២០១៩ ដល់ ២០២១)
ដោយសារជាផ្នែកមួយ នៃការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម (I-SAF) និងជាអ្នកដំបូងទៀតនោះ API និង Oxfam បាននាំយកគំនិត នៃគណនេយ្យភាពសង្គមមកកាន់ទីក្រុងភ្នំពេញ ដែលជាពិសេសទៅកាន់រដ្ឋបាលនៃខណ្ឌសែនសុខ ដែលទទូចឲ្យអាជ្ញាធរមូលដ្ឋាន និងអ្នកផ្តល់សេវាកម្ម ដូចជា សាលាបឋមសិក្សា និងមណ្ឌលសុខភាព ត្រូវតែមានការឆ្លើយតបទៅលើការផ្តល់មតិយោបល់ និងការទាមទាររបស់ប្រជាពលរដ្ឋ។ យើងក៏ព្យាយាមស្វែករក ពីរបៀបដែលគណនេយ្យភាពសង្គម អាចពង្រីកបាន សម្រាប់សេវាកម្មការការពារសង្គម មានដូចជា ដំណើរការនៃការដាក់ពាក្យដើម្បីប័ណ្ណសមធម៌សម្រាប់អ្នកដែលមានចំណូលទាប និងប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការមិនចាំបាច់បង់ថ្លៃលើសេវាសុខភាព។ សាធារណជនគួរតែដឹងថា អី្វជាស្តង់ដានៃសេវាកម្ម និងតម្លៃនៃសេវាកម្មទាំងនេះ និងគួរតែអាចផ្តល់នូវមតិយោបល់ ហើយមានឥទ្ធិពលសម្រាប់ការផ្លាស់ប្តូរ។ ក្នុងឆ្នាំ ២០១៩ និង ២០២០ Oxfam កម្ពុជា បានគាំទ្រការខិតខំប្រឹងប្រែងយ៉ាងសកម្មនេះ ជាមួយនឹងទឹកប្រាក់ចំនួន ៥០,០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ សូមមើលវិដេអូខ្លះៗ នៃសកម្មភាពគម្រោងរបស់ពួកយើង នៅទីនេះ និងនៅទីនេះ និងគំនូរជីវចលព័ត៌មានរបស់យេីងនៅទីនេះ។