ការច្នៃប្រឌិត សម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (២០២០-២០២៤)

5-ខែ​វិច្ឆិកា-2024

ក្រុងតាខ្មៅ នៃខេត្តកណ្តាល មិនទាន់មានបទពិសោធន៍ច្រើន ក្នុងការអនុវត្តការផ្តួចផ្តើមទាក់ទងនឹងគណនេយ្យភាពសង្គមនៅឡើយទេ។ ដូច្នេះហើយ គម្រោង API ថ្មី ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារ USAID តាមរយៈ អង្គដារសុខភាពគ្រួសារអន្តរជាតិ (FHI360) នឹងប្ដេជ្ញាអនុវត្តសកម្មភាពផ្សេងៗគ្នា ក្នុងគោលបំណងជួយប្រជាពលរដ្ឋ ឲ្យបង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការស្នើសុំព័ត៌មានសាធារណៈ ការបង្កើតបណ្តាញសម្រាប់បណ្ដុំសកម្មភាព និងការអភិវឌ្ឍដំណោះស្រាយចំពោះបញ្ហា ដែលសហគមន៍មូលដ្ឋានកំពុងប្រឈមមុខ។ ដោយការប្រើប្រាស់ដំណោះស្រាយ ជាបច្ចេកវិទ្យាទំនើប API នឹងធ្វើឲ្យអ្នករស់នៅក្នុងសហគមន៍ អាចដាក់ពិន្ទុការធ្វើការនៃអ្នកផ្តល់សេវាសាធារណៈ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងអនុវត្តផែនការសកម្មភាពនៃគណនេយ្យភាពរួមគ្នា ជាមួយតំណាងអាជ្ញាធរមូលដ្ឋាន។ ថវិកាសរុបនៃការផ្តួចផ្តើមនេះ មានចំនួន ៣៨០,០០០ ដុល្លារអាមេរិក។