ច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ (២០១៩ ដល់ ២០២២)

1-ខែ​វិច្ឆិកា-2024

API កំពុងអនុវត្តគម្រោងនៃប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ ដោយមានការសហការណ៍ជាមួយ Nickol Global Solution (NGS) និងអង្គការ inSTEDD ដែលថវិកាចែករំលែករបស់ពួកយើងមានប្រមាណ ៤៦០,០០០ ដុល្លា​រអាមេរិក ដែលផ្តល់ជំនួយដោយទីភ្នាក់ងារជំនួយអាមេរិក USAID។ គោលបំណងនោះគឺ ដើម្បីរៀបចំបង្កើត និងដាក់ឲ្យប្រើនូវភាពច្នៃប្រឌិតនៃប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីលើកទឹកចិត្តការចូលរួមរបស់ប្រជាពលរដ្ឋ ការយល់ និងការដឹងឮ ក៏ដូចជាការតម្រូវការគុណភាពនៃសេវាកម្មសាធារណៈ ដែលផ្តល់ជូនដោយការិយាល័យច្រកចេញចូលតែមួយ ក្រោមអាជ្ញាធរថ្នាក់ស្រុកខណ្ឌ និងរដ្ឋបាលខេត្ត។ ពួកយើងផ្តោតទៅលើខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបង្កើនគណនេយ្យភាព។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមបាននៅ ទីនេះ និង ទីនេះ​។