សំឡេង និងសកម្មភាពរបស់ជនពិការក្នុងគណនេយ្យភាពសង្គម (២០១៩ ដល់ ២០២១)

1-ខែ​វិច្ឆិកា-2024

សម្រាប់ API ការរាប់បញ្ចូលគ្នាទាំងអស់ គឺពិតជាសំខាន់ ជាពិសេសនៅពេលដែលនិយាយអំពីបញ្ហានៃការចូលរួមក្នុងដំណើរការ នៃការសម្រេចចិត្តក្នុងតំបន់។ គោលបំណងដ៏សំខាន់នៃគម្រោងនេះ គឺដើម្បីតម្លើងសំឡេងរបស់ជនពិការ។ វានឹងផ្តល់ឲ្យពួកគេទាំងឱកាស ដើម្បីឲ្យសំឡេងរបស់ពួកគេត្រូវបានដឹងឮ និងលើកកម្ពស់ក្នុងការទទួលបានសមធម៌ និងគុណភាពនៃសេវាកម្មសាធារណៈ។ គោលដៅថ្នាក់ស្រុកគឺនៅ ស្រុកត្រាំកក់ ខេត្តតាកែវ ជាមួយនឹងជំនួយប្រមាណជាង ១៥០,០០០ ដុល្លារអាមេរិក គឺត្រូវបានផ្តល់ជូនដោយ ភ្នាក់ងារសម្របសម្រួលនៃការផ្ដល់សំឡេង របស់ក្រសួងការបរទេសហូឡង់ ដែលគ្រប់គ្រងដោយអង្គការ ​Oxfam ក្នុងប្រទេសកម្ពុជា។ ដៃគូរបស់យើងដែលផ្តួចផ្តើមគំនិតនេះគឺ Epic Arts ។ អ្នកអាចអានបន្ថែមអំពីគម្រោងនេះ បាន។