សំឡេង និងសកម្មភាពរបស់អ្នកដឹកនាំជាស្ត្រីវ័យក្មេង និងសហគ្រិន (២០១៩ ដល់ ២០២៣)
ក្រោមគម្រោង WE Act នៃអង្គការ Pact កម្ពុជា API បានចូលរួមជាមួយនឹងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA ដែលជាសមាគមមួយ បច្ចុប្បន្នកំពុងតំណាងឲ្យអ្នកលក់តាមទីផ្សារ និងតាមចិញ្ចើមផ្លូវរាប់រយនាក់ក្នុងទីក្រុងភ្នំពេញ ដែលមាន ៩៥ភាគរយ ជាស្រី្ត។ ជាមួយគ្នានេះដែរ យើងកំពុងព្យាយាមពង្រឹងសមត្ថភាពរបស់ពួកគេ ក្នុងការកៀរគររកការគាំទ្រ និងការចូលរួមក្នុងការតស៊ូមតិ ដែលពឹងផ្អែកលើជំនាញឯកទេស ក្នុងការសម្របសម្រួលរបស់ API។ ក្រុមគោលដៅដ៏សំខាន់របស់យើងនៅទីនេះ គឺមានអ្នកដឹកនាំជាស្រី្តវ័យក្មេងក្នុងតំបន់ចំនួន ២០រូប ដែលជាអ្នកកំពុងរៀនដើម្បីចរចារ លើក្តីបារម្ភរបស់គេ និងក្រុមរបស់គេ ដែលជាទីផ្សារ និងអ្នកលក់តាមចិញ្ចើមផ្លូវ។ អ្នកចូលរួម ១០នាក់បន្ថែមទៀត ពីបណ្តាញសហគ្រិនស្ត្រីខ្នាតតូច ឬក៏/និងយុវជនជាអ្នកដឹកនាំ ត្រូវបានអញ្ជើញដើម្បីចូលរួមកម្មវិធីអនុត្តដើម្បីការអភិវឌ្ឍសមត្ថភាព សម្រាប់ការតស៊ូមតិរបស់ API។ ការផ្តួចផ្តើមនេះបានទទួលជំនួយពីទីភ្នាក់ងារជំនួយអាមេរិក USAID ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ៣៥,០០០ ដុល្លារអាមេរិក។