នៅថ្ងៃទី ២ ខែតុលា ក្រុមការងាររបស់យើងបានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង និងសិក្សារៀនសូត្រប្រចាំឆ្នាំ ដែលផ្ដោតលើគម្រោងរបស់យើងដែលមានឈ្មោះថា សំឡេង និងសកម្មភាពរបស់ជនមានពិការភាពក្នុងគណនេយ្យភាពសង្គមoandordquo;។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅក្រុងដូនកែវ នៃខេត្តតាកែវ។ ព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយលោក ថាន ហ៊ឹម អភិបាលរងស្រុកត្រាំកក់ ដែលគំនិតផ្តួចផ្តើមនេះកំពុងត្រូវបានអនុវត្តដោយតំណាងសមាជិកប្រមាណ ២៥ នាក់។