យុទ្ធនាជុំទី ២ ស្ដីពីការយល់ដឹងអំពីជំងឺកូវីដ-១៩

| 15-ខែ​មិថុនា-2021

អង្គការ API បានគាំទ្រយុវជន និងអាជ្ញាធរមូលដ្ឋានក្នុងការធ្វើយុទ្ធនាការលើកទី ២ អំពីការការពារជំងឺកូវីដ-១៩ និងជូនដំណឹងដល់កុមារ និងយុវជនអំពីឱកាសពីការរៀនសូត្រនៅតាមផ្ទះ។ នៅខែមិថុនា តំណាងយុវជន និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពី ៥ ឃុំ (ថ្មគ្រែ ថ្មអណ្ដើក កន្ទួត សំបុក និងកោះជ្រែង) ដែលស្ថិតនៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បានធ្វើយុទ្ធនាការនេះក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិធានការ សំដៅកាត់បន្ថយការរីករាលដាលនៃជំងឺរាតត្បាត ក៏ដូចជាការការពារយុវជនពីការឈប់រៀនដោយសារការបន្តបិទសាលាក្នុងរយៈពេលយូរ។