កិច្ចប្រជុំជួយខ្លួនឯងក្នុងស្រុកមង្គលបូរី

| 24-ខែ​សីហា-2021

នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ ក្រុមការងារគម្រោងរបស់យើងបានជួយសហគមន៍នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំកិច្ចប្រជុំសម្រាប់ជួយខ្លួនឯង។ អ្នកដឹកនាំសហគមន៍បានសួរទៅកាន់អ្នកចូលរួម ថាតើពួកគេជួបប្រទះបញ្ហាអ្វីខ្លះនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ហើយបានធ្វើជាបញ្ជីនៃបញ្ហា ដើម្បីបង្ហាញដល់អាជ្ញាធរពាក់ព័ន្ធ។ ការរើសអើងនៅកន្លែងធ្វើការ និងការបាត់បង់ការងារ គឺជាបញ្ហាដែលប្រជាពលរដ្ឋច្រើនជាង ២០ នាក់ ដែលចូលរួមក្នុងកិច្ចប្រជុំនេះបានលើកឡើងមកនិយាយ។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃគម្រោងរបស់យើងដែលមានឈ្មោះថា សំឡេង និងសកម្មភាពប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពoandordquo; ដែលត្រូវបានធ្វើឡើងជាពិសេសផ្ដោតលើការផ្តល់អំណាចដល់អង្គការសហគមន៍ ដែលផ្តល់មូលនិធិដោយ Bread for the World និង DanChurchAid ។