នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១ សមាគមក្រុមប្រឹក្សាក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ អង្គការ Aide et Action (AEA) និងវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) បានចែកធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋវ័យចំណាស់ ដែលមកពីគ្រួសារចំនួន ៤០ នៅក្នុងឃុំស្នាអន្សារ និង ៤០ គ្រួសារផ្សេងទៀតនៅ ឃុំកំពង់ហ្លួង ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹកស្អាតសម្រាប់ក្រុមជ ងាយរងគ្រោះនៅក្នុងតំបន់គោលដៅទាំងនេះ។ មួយសប្តាហ៍ក្រោយមក ប្រជាពលរដ្ឋងាយរងគ្រោះនៃឃុំស្រែស្តុក និងកោះជុំ នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក៏ត្រូវបានផ្តល់ជាសត្វពាហនៈ ដើម្បីបង្កើនកម្រិតជីវភាពការរស់នៅឲ្យបានសមរម្យ។ អ្នកអាចអានបន្ថែមអំពីការផ្តួចផ្តើម ដែលត្រូវបានគាំទ្រដោយសហភាពអឺរ៉ុបនៅទីនេះ។