នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ API បានសហការរៀបចំវគ្គបណ្តុះបណ្តាលតាមអ៊ីនធឺណិតសម្រាប់ថ្នាក់ដឹកនាំ និងលេខាធិការនៃសមាគមក្រុមប្រឹក្សាខេត្ត(PALC) ក្នុងខេត្តចំនួន ៦ ដោយផ្តោតលើការផ្តល់ជូនអ្នកចូលរួមនូវជំនាញបច្ចេកទេសត្រូវការក្នុងការប្រើប្រាស់អេក្រង់ និងទូរស័ព្ទដៃទំនើប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនឡាញ។ វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃគម្រោងរបស់យើង ដែលមានឈ្មោះថា ការពង្រឹងសមត្ថភាពស្ថាប័ន និងប្រតិបតិ្តការរបស់សមាគមក្រុមប្រឹក្សាខេត្តoandordquo; ដែលជាគំនិតផ្តួចផ្តើមផ្តល់ថវិកាដោយសហគមន៍អឺរ៉ុប និងអនុវត្តដោយ API និង Aide et Action។ អ្នកអាចស្វែងយល់បន្ថែមអំពីគម្រោងនេះបានតាមរយៈតំណនេះ។