វគ្គបណ្តុះបណ្តាល

ស្វែងយល់វគ្គសិក្សារបស់យើងជាមួយក្រុមអ្នកជំនាញ

19 លទ្ធផល

តម្រៀបតាមកាលបរិច្ឆេទ

ការតស៊ូមតិ

ជំនាញក្នុងការតស៊ូមតិ

វគ្គសិក្សានេះត្រូវបានធ្វើឡើងជាបឋមសម្រាប់ អ្នកតំណាងរបស់អង្គការក្រៅរដ្ឋាភិបាល និងអង្គការសហគមន៍ ហើយវាមានគោលបំណងដើម្បីអភិវឌ្ឍ និងលើកកម្ពស់ជំនាញរបស់ពួកគេ នៅក្នុងផ្នែកនៃការតស៊ូមតិ និងការជះឥទ្ធិពលដល់ការអភិវឌ្ឍគោលនយោបាយ។ អ្នកចូលរួមនឹងទទួលបាននូវគំនិតជាមូលដ្ឋាន នៃការគ្រប់គ្រងយុទ្ធនាការតស៊ូមតិ ដែលពួកគេនឹងរៀនស្គាល់ពីអ្នកពាក់ព័ន្ធ និងបង្កើតបណ្តាញទំនាក់ទំនងជាមួយពួកគេ។ ក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាលនេះ យើងនឹងជួយអង្គការសង្គមស៊ីវិល អភិវឌ្ឍផែនការ សម្រាប់ការតស៊ូមតិ បញ្ចុះបញ្ចូល និងជះឥទ្ធិពលលើគោលនយោបាយរបស់រដ្ឋាភិបាល។
standard
5 ថ្ងៃ
250 ដុល្លារ
ការតស៊ូមតិ

ការតស៊ូមតិកម្រិតខ្ពស់

វគ្គបណ្តុះបណ្តាលសម្រាប់អ្នកតស៊ូមតិសង្គមស៊ីវិលជឿនលឿនមួយនេះ នឹងជួយឲ្យអ្នកចូលរួមបានសិក្សាមុខវិជ្ជាដ៏មានប្រជាប្រិយភាពមួនេះ យ៉ាងស៊ីជម្រៅ និងស្ថិតក្នុងបរិយាកាសអំណោយផល ក្នុងការឆ្លុះបញ្ចាំង និងវិភាគ។ នៅក្នុងវគ្គសិក្សាដែលផ្តោតខ្លាំងនេះ យើងមានគោលបំណងក្នុងការអនុវត្តសញ្ញាណទូទៅ ទៅក្នុងបរិបទកម្ពុជានាពេលបច្ចុប្បន្ន និងចូលរួមយ៉ាងសស្រាក់សស្រាំ តាមរយៈការធ្វើបទបង្ហាញ ករណី​សិក្សា ការងារ​អន្តរក្រុម ក៏ដូចជាការចែករំលែកការយល់ដឹង និងបទពិសោធន៍ផងដែរ។
standard
6 ថ្ងៃ
300 ដុល្លារ
ឆេងដឹហ្គេម អឹកាដឺមី

ការកៀរគរការគាំទ្រ

កញ្ចប់នៃការបណ្តុះបណ្តាលនេះ​ ត្រូវបានរៀបចំឡើង ក្នុងភាពជាដៃគូជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ហើយវាគឺជាផ្នែកមួយនៃកម្មវិធី ដែលមានឈ្មោះថា “ឆេងដឺហ្គេម អឹកាដឺមី” ដែលផ្ដល់ជំនួយដោយមូលនិធិ Wilde Ganzen (ប្រទេសហូឡង់) ។ ក្រុមគោលដៅសំខាន់ គឺអ្នកតំណាងអង្គការសង្គមស៊ីវិល ដែលមានការព្រួយបារម្ភអំពីបញ្ហាជាក់លាក់ ប៉ុន្តែកំពុងតែជួបការលំបាក ក្នុងការធ្វើឲ្យសំឡេងរបស់ពួកគេ ត្រូវបានគេដឹងឮ។ នៅចុងបញ្ចប់នៃដំណើរ​ដែលប្រកប​ដោយ​មហិច្ឆិតា​រយៈពេល ៥ខែនេះ អ្នកចូលរួមនឹងទទួលបានការយល់ដឹងទូលំទូលាយ អំពីគ្រប់ទិដ្ឋភាពសំខាន់ៗនៃការបញ្ចុះបញ្ចូល និង​ការ​តស៊ូមតិ ពួកគេនឹងដឹងពីវិធី ដើម្បីទទួលបានការគាំទ្រ និងការប្តេជ្ញាចិត្តកាន់តែច្រើន ពីសំណាក់អ្នកពាក់ព័ន្ធ និងអ្នកធ្វើការ​សម្រេច​ចិត្ត​ ហើយការណ៍នោះ នឹងអាចជំរុញបុព្វហេតុដែល​សំខាន់ចំពោះពួកគេ ឲ្យបានកាន់តែប្រសើរឡើង។ គន្លឹះសំខាន់នៃកញ្ចប់ការបណ្ដុះបណ្ដាលនេះ គឺការធ្វើការជាមួយគ្នា ដើម្បីអភិវឌ្ឍផែនការកៀរគរការ​គាំទ្រដ៏រឹងមាំមួយ ដោយផ្អែកលើគោលគំនិត និងវិធីសាស្រ្ត ដែលអ្នកចូលរួមនឹងបាន​រៀន​។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីវគ្គសិក្សានេះបាន ដោយទាញយកខិត្តប័ណ្ណរបស់យើង ឬទស្សនាទំព័រធនធានលើអ៊ីនធឺណិតបាន
standard
11 ថ្ងៃ
300 ដុល្លារ
ឆេងដឹហ្គេម អឹកាដឺមី

ការរៃអង្គាសក្នុងមូលដ្ឋាន

គោលដៅសំខាន់ នៃវគ្គសិក្សានេះ គឺដើម្បីពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល នៅពេលដែលពួកគេចូលរួមក្នុងការរៃអង្គាសថវិកាក្នុងមូលដ្ឋាន និងការកៀរគរធនធានក្នុងស្រុក។ ក្រុមគោលដៅសំខាន់ គឺអង្គការដែលមិនមានបទពិសោធន៍សោះ ឬតិចតួចក្នុងវិស័យទាំងនេះ។ ប៉ុន្តែ ទោះបី​ជា​មាន​បទពិសោធន៍​​ពាក់ព័ន្ធច្រើនក៏ដោយ ក៏យើងជឿជាក់ថា អ្នកចូលរួមនឹងនៅតែទទួលបាន​ព័ត៌មាន គ្រឿងសម្ភារៈ និងលំហាត់ ផ្តល់ជូនក្នុងវគ្គសិក្សានេះ ដែលមាន​ប្រយោជន៍​បំផុត។ វគ្គ​បណ្តុះបណ្តាល​នេះ ដាក់​ចេញ​នូវ​វិធីសាស្រ្តសិក្សាលាយបញ្ចូលគ្នា ដែលជាការរួមផ្សំ រវាងការរៀនទល់មុខគ្នា នឹងគ្រឿងសម្ភារៈសិក្សាលើអ៊ីនធឺណិត ក៏ដូចជាការបង្វឹករួម និងជាលក្ខណៈបុគ្គលផង​ដែរ។ កញ្ចប់បណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងភាពជាដៃគូ ជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ហើយវាគឺជាផ្នែកមួយនៃកម្មវិធី ដែលមានឈ្មោះថា “ឆេងដឹហ្គេម អឹកាដឺមី” ដែលទទួលជំនួយពីមូលនិធិ Wilde Ganzen (ប្រទេសហូឡង់) ។
standard
7 ថ្ងៃ
150 ដុល្លារ
ការទទួលបានព័ត៌មាន (A2I)

A2I - ការស្នើសុំព័ត៌មានសាធារណៈ

សិទ្ធិទទួលបានព័ត៌មាន គឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សគ្រប់រូប រួមមានប្រជាពលរដ្ឋ មន្ត្រីរដ្ឋាភិបាល អ្នកផ្តល់សេវាសាធារណៈ តំណាងវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល។ វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ តម្លាភាព គណនេយ្យភាព និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ និយាយម្យ៉ាងទៀត វាជួយបង្កើនចំណេះដឹងរបស់មនុស្ស និងលើកកម្ពស់ការ​ចូលរួម​ប្រកបដោយប្រសិទ្ធភាព។ នៅក្នុងវគ្គសិក្សានេះ អ្នកតំណាងអង្គការសង្គមស៊ីវិល នឹងទទួល​បានការយល់ដឹងកាន់តែច្បាស់ អំពីសិទ្ធិក្នុងការទទួលបានព័ត៌មានសាធារណៈ និងគោលការណ៍ ដែលវាពឹងផ្អែកលើ។ គ្រូបណ្តុះបណ្តាលរបស់យើង នឹងបង្ហាញអំពីច្បាប់ គោលនយោបាយ និងបទបញ្ញត្តិសំខាន់ៗ របស់ប្រទេសកម្ពុជា ដែលកំពុងគ្រប់គ្រងដឹកនាំលើវិស័យនេះ នឹងផ្តល់ព័ត៌មានលម្អិតស្តីពីតួនាទី និងភារកិច្ច ដែលមន្រ្តីសាធារណៈត្រូវមាន ហើយនឹងធ្វើការពន្យល់លម្អិត លើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ថ្មី សម្រាប់ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។
standard
5 ថ្ងៃ
250 ដុល្លារ
អភិបាលកិច្ចមូលដ្ឋាន

ការចូលរួមក្នុងការធ្វើផែនការ និងគម្រោងថវិកាស្រុកខណ្ឌ

គោលបំណងរបស់យើងនៅទីនេះ គឺដើម្បីកសាងសមត្ថភាពរបស់អង្គការក្រៅរដ្ឋាភិបាល ក្រុម​យុវជន និងអង្គការសហគមន៍មូលដ្ឋានដទៃទៀត នៅក្នុងការងារទាក់ទងទៅនឹងសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមក្នុងដំណើរការរៀបចំផែនការ និងដំណើរការថវិកានៅថ្នាក់ស្រុក។ ពួក​យើង​នឹងរៀនអំពីតួនាទី និងការទទួលខុសត្រូវរបស់អាជ្ញាធរស្រុក​ ដែលធ្វើឲ្យអ្នកចូលរួមទទួលបានជំនាញ ដែលត្រូវការក្នុងកិច្ចសន្ទនាស្ដីពីថវិកា និងការចរចារ។ សិក្ខាកាមនឹងទទួលបានឱកាស ចែករំលែកចំណេះដឹង ដល់ក្រុម សមាជិកក្លឹប ឬក៏សមាជិករបស់ពួកគេ ក្នុងគោលបំណងដើម្បីតស៊ូមតិសម្រាប់ការសម្រេចចិត្តរបស់ពួកគេ ដែលត្រូវយកមកពិចារណានៅពេលដែលអាជ្ញាធរស្រុក​សម្រេចចិត្ត លើផែនការវិនិយោគក្នុងរយៈពេលបីឆ្នាំ (IP3) ។ ជាងនេះទៅទៀត គ្រូបណ្តុះបណ្តាលរបស់យើង នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការដឹកជញ្ចូន ក៏ដូចជាបង្រៀនអ្នកចូលរួមពី​របៀបធ្វើឲ្យសមាជិកខ្លួនចូលរួមយ៉ាងសកម្ម ប្រមូលយកបញ្ហា និងការរួមចំណែកពួកគេ ហើយតំណាងឲ្យពួកគេយ៉ាងមានប្រសិទ្ធភាព នៅក្នុងផែនការប្រចាំឆ្នាំរបស់ស្រុក និងដំណើរការរៀបចំ​ចេញ​ផែនការវិនិយោគ។
standard
3 ថ្ងៃ
150 ដុល្លារ
ការតស៊ូមតិ

ជំនាញក្នុងការបញ្ចុះបញ្ចូល

នៅក្នុងវគ្គសិក្សានេះ យើងកំពុងផ្តោតលើភាពខុសគ្នា រវាងការបញ្ចុះបញ្ចូល និងការតស៊ូមតិ ហើយពួកយើងកំណត់តួនាទីរបស់អ្នកបញ្ចុះបញ្ចូល វិភាគអ្នកពាក់ព័ន្ធ និងទំនាក់ទំនងអំណាច ហើយអភិវឌ្ឍផែនការទំនាក់ទំនងយុទ្ធសាស្ត្រ។ យើងក៏រៀនពីរបៀបក្នុងការព្រាងចំណុច កំណត់ហេតុសង្ខេប និងឯកសារគោលជំហរ របៀបរៀបចំការប្រជុំជាមួយតំណាងរដ្ឋាភិបាល និងវិធីអភិវឌ្ឍផែនការបញ្ចុះបញ្ចូល វិធីសាស្ត្រ និងសម្ភារៈផងដែរ។
on-demand
3 ថ្ងៃ
150 ដុល្លារ
ការតស៊ូមតិ

ការបណ្ដុះបណ្ដាលការតស៊ូមតិមូលដ្ឋាន

វគ្គបណ្តុះបណ្តាលនេះ ផ្ដោតចម្បងលើ គោលគំនិត ជំនាញ និងឥរិយាបថ ដែលអ្នកតស៊ូមតិ​នៅថ្នាក់មូលដ្ឋានគួរតែមាន។ នៅចុងបញ្ចប់នៃវគ្គសិក្សា អ្នកចូលរួមនឹងមានការជឿជាក់ នៅពេលពន្យល់ពីបញ្ហារបស់ពួកគេទាក់ទងនឹងសេវាកម្មក្នុងមូលដ្ឋាន ហើយនឹងយល់ពីតួនាទីរបស់អ្នកពាក់ព័ន្ធ ដែលមានចែង នៅក្នុងផែនការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យមូលដ្ឋាន ច្បាប់ និងគោលនយោបាយនានា។ ជាមួយគ្នា យើងនឹង​រៀន​អំពីវិធីសាស្រ្ត និងយុទ្ធសាស្រ្ត ក្នុងការតស៊ូមតិនៅថ្នាក់ក្រោមជាតិ ដែលយើងនឹង រៀបចំ ផែនការ តស៊ូមតិ និងរៀនពីរបៀបតាមដានត្រួតពិនិត្យ​សកម្មភាព​តស៊ូមតិ។
on-demand
3 ថ្ងៃ
150 ដុល្លារ
ការតស៊ូមតិ

ការវិភាគគោលនយោបាយសាធារណៈ

គោលដៅសំខាន់នៃវគ្គសិក្សានេះ គឺដើម្បីកសាងសមត្ថភាពសម្រាប់អ្នកតស៊ូមតិ ដើម្បីចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រឲ្យបានប្រសើរជាងមុន ជាពិសេសក្នុងការរៀបចំ និងការអនុវត្តគោល​នយោបាយ និងយុទ្ធសាស្ត្រ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំ និងធ្វើឡើងដើម្បីឆ្លើយតបនឹងសំណួរ​ដូចជា៖ ហេតុអ្វីគោលនយោបាយ ការអនុវត្តគោលនយោបាយ និងគម្លាតក្នុងគោលនយោបាយ មានសារៈសំខាន់នោះ? តើអ្វីខ្លះជាអាទិភាព បញ្ហា និងដំណោះស្រាយ ដែលទាក់ទងទៅនឹងគោលនយោបាយដ៏ជាក់លាក់មួយ? តើអ្នកណាជាអ្នកពាក់ព័ន្ធសំខាន់ៗ ដែលចូលរួម ឬក៏រងផលប៉ះពាល់ពីគោលនយោបាយនោះ? តើធ្វើដូចម្តេច ដើម្បីរៀបចំផែនការសកម្មភាពតស៊ូមតិ ដើម្បីលើកឡើងមកដោះស្រាយនូវបញ្ហាដែលបានកំណត់រួច? តើអ្វីទៅជាគោលគំនិត ក្របខ័ណ្ឌ បច្ចេកទេស គោលការណ៍ និងការអនុវត្តល្អៗ ដែល​ត្រូវបានប្រើក្នុងការតស៊ូមតិ? តើធ្វើដូចម្តេចដើម្បីជជែកវែកញែកលើបញ្ហាសំខាន់ៗ អភិវឌ្ឍសារនៃការតស៊ូមតិ និងរៀបចំឯកសារសង្ខេបនៃការតស៊ូមតិ សម្រាប់អ្នកធ្វើគោលនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនទូទៅ? តើធ្វើដូចម្តេច ដើម្បីអភិវឌ្ឍសម្ភារៈសម្រាប់តាមដានត្រួតពិនិត្យ​លទ្ធផល នៃយុទ្ធនាការតស៊ូមតិ ជាពិសេស លទ្ធផលនៃការប្រជុំជាមួយមន្រ្តីរដ្ឋាភិបាល? តើជំនាញបុគ្គល និងផ្ទាល់ខ្លួនណា តើបណ្តាញណា តើការវាស់ស្ទង់ការកសាងក្រុមមួយណា ដែល​ពាក់ព័ន្ធ​សម្រាប់ការតស៊ូមតិ និងធ្វើដូចម្ដេច ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំល្អ?
on-demand
5 ថ្ងៃ
250 ដុល្លារ