វគ្គបណ្តុះបណ្តាល

ស្វែងយល់វគ្គសិក្សារបស់យើងជាមួយក្រុមអ្នកជំនាញ

21 លទ្ធផល

តម្រៀបតាមកាលបរិច្ឆេទ

ការតស៊ូមតិ

ការបណ្ដុះបណ្ដាលការតស៊ូមតិមូលដ្ឋាន

វគ្គបណ្តុះបណ្តាលនេះ ផ្ដោតចម្បងលើ គោលគំនិត ជំនាញ និងឥរិយាបថ ដែលអ្នកតស៊ូមតិ​នៅថ្នាក់មូលដ្ឋានគួរតែមាន។ នៅចុងបញ្ចប់នៃវគ្គសិក្សា អ្នកចូលរួមនឹងមានការជឿជាក់ នៅពេលពន្យល់ពីបញ្ហារបស់ពួកគេទាក់ទងនឹងសេវាកម្មក្នុងមូលដ្ឋាន ហើយនឹងយល់ពីតួនាទីរបស់អ្នកពាក់ព័ន្ធ ដែលមានចែង នៅក្នុងផែនការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យមូលដ្ឋាន ច្បាប់ និងគោលនយោបាយនានា។ ជាមួយគ្នា យើងនឹង​រៀន​អំពីវិធីសាស្រ្ត និងយុទ្ធសាស្រ្ត ក្នុងការតស៊ូមតិនៅថ្នាក់ក្រោមជាតិ ដែលយើងនឹង រៀបចំ ផែនការ តស៊ូមតិ និងរៀនពីរបៀបតាមដានត្រួតពិនិត្យ​សកម្មភាព​តស៊ូមតិ។
on-demand
3 ថ្ងៃ
150 ដុល្លារ
ការតស៊ូមតិ

ការវិភាគគោលនយោបាយសាធារណៈ

គោលដៅសំខាន់នៃវគ្គសិក្សានេះ គឺដើម្បីកសាងសមត្ថភាពសម្រាប់អ្នកតស៊ូមតិ ដើម្បីចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រឲ្យបានប្រសើរជាងមុន ជាពិសេសក្នុងការរៀបចំ និងការអនុវត្តគោល​នយោបាយ និងយុទ្ធសាស្ត្រ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំ និងធ្វើឡើងដើម្បីឆ្លើយតបនឹងសំណួរ​ដូចជា៖ ហេតុអ្វីគោលនយោបាយ ការអនុវត្តគោលនយោបាយ និងគម្លាតក្នុងគោលនយោបាយ មានសារៈសំខាន់នោះ? តើអ្វីខ្លះជាអាទិភាព បញ្ហា និងដំណោះស្រាយ ដែលទាក់ទងទៅនឹងគោលនយោបាយដ៏ជាក់លាក់មួយ? តើអ្នកណាជាអ្នកពាក់ព័ន្ធសំខាន់ៗ ដែលចូលរួម ឬក៏រងផលប៉ះពាល់ពីគោលនយោបាយនោះ? តើធ្វើដូចម្តេច ដើម្បីរៀបចំផែនការសកម្មភាពតស៊ូមតិ ដើម្បីលើកឡើងមកដោះស្រាយនូវបញ្ហាដែលបានកំណត់រួច? តើអ្វីទៅជាគោលគំនិត ក្របខ័ណ្ឌ បច្ចេកទេស គោលការណ៍ និងការអនុវត្តល្អៗ ដែល​ត្រូវបានប្រើក្នុងការតស៊ូមតិ? តើធ្វើដូចម្តេចដើម្បីជជែកវែកញែកលើបញ្ហាសំខាន់ៗ អភិវឌ្ឍសារនៃការតស៊ូមតិ និងរៀបចំឯកសារសង្ខេបនៃការតស៊ូមតិ សម្រាប់អ្នកធ្វើគោលនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនទូទៅ? តើធ្វើដូចម្តេច ដើម្បីអភិវឌ្ឍសម្ភារៈសម្រាប់តាមដានត្រួតពិនិត្យ​លទ្ធផល នៃយុទ្ធនាការតស៊ូមតិ ជាពិសេស លទ្ធផលនៃការប្រជុំជាមួយមន្រ្តីរដ្ឋាភិបាល? តើជំនាញបុគ្គល និងផ្ទាល់ខ្លួនណា តើបណ្តាញណា តើការវាស់ស្ទង់ការកសាងក្រុមមួយណា ដែល​ពាក់ព័ន្ធ​សម្រាប់ការតស៊ូមតិ និងធ្វើដូចម្ដេច ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំល្អ?
on-demand
5 ថ្ងៃ
250 ដុល្លារ
ការតស៊ូមតិ

ការបណ្ដុះបណ្ដាលអ្នកជំនាញតស៊ូមតិ

កញ្ចប់​នេះ មាន​គោល​បំណង​សម្រាប់ អ្នក​ជំនាញ​នៃ​ការ​តស៊ូមតិ ដែល​មាន​បំណង​ចង់​ពង្រីក និងពង្រឹង​ជំនាញ​របស់​ពួកគេ។ ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ អ្នក​ចូលរួម​នឹង​ឆ្លងកាត់​ម៉ូឌុលការសិក្សាចំនួន ៦ ដែល​គ្របដណ្ដប់​លើ​​ប្រធានបទ​ដូចជា ការ​គ្រប់គ្រង​យុទ្ធនាការ​តស៊ូមតិ ការ​កសាង​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល ការធ្វើការជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​កសាង និងរក្សាសម្ព័ន្ធភាព ការតស៊ូមតិតាម​រយៈ​ សេវាកម្មច្បាប់ និងការកៀរគរសហគមន៍រៀងៗខ្លួន។ ។
on-demand
30 ថ្ងៃ
1500 ដុល្លារ
ការទទួលបានព័ត៌មាន (A2I)

A2I - ការបញ្ចេញព័ត៌មានសាធារណៈ

បច្ចុប្បន្ននេះ មន្រ្តីសាធារណៈនៅតែមានការយល់ដឹងតិចតួច អំពីសិទ្ធិក្នុងការទទួលបានព័ត៌មានសាធារណៈ។ ការយល់ច្រឡំលើប្រធានបទនេះ នៅតែមានទំហំធំធេង ដោយជាទូទៅ វាបាន​ពឹងផ្អែកលើការផ្សព្វផ្សាយបែបរាក់កំភែល តាមកម្មវិធីទូរទស្សន៍ និងវិទ្យុ ឬនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ក្នុងការពង្រឹងសមត្ថភាពមន្រ្តី​រដ្ឋាភិបាល​​ថ្នាក់ក្រោមជាតិ និងសមាជិកក្រុមប្រឹក្សាមូលដ្ឋាន ស្តីពីមាតិកាសំខាន់នៃសេចក្តីព្រាងសម្រាប់ច្បាប់ក្នុងការទទួលបានព័ត៌មាន និងច្បាប់ពាក់ព័ន្ធដទៃទៀត ក៏ដូចជាគោលការណ៍ណែនាំ ដែលត្រូវបានអនុវត្ត ក្នុងវិស័យគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មាន ដើម្បីគាំទ្រការផ្តួចផ្តើមនៃរដ្ឋាភិបាល ដែល​បើក​ចំហ​។ ក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាលនេះ គ្រូរបស់យើងនឹងពន្យល់អំពីផលប៉ះពាល់វិជ្ជមាន នៃការចេញផ្សាយព័ត៌មាន ហើយអ្នកចូលរួមនឹងចែករំលែកបទពិសោធន៍​ និងការអនុវត្តជាក់ស្តែងរបស់ពួកគេ ក្នុងការបង្ហាញព័ត៌មាន។ ជាលទ្ធផល ពួកគេនឹងទម្លាប់ជាមួយតួនាទី និងភារកិច្ចរបស់ពួកគេ នៅក្នុងការបង្ហាញព័ត៌មាន នីតិវិធីនៃការស្នើសុំ និងការផ្គត់ផ្គង់ព័ត៌មាន គោលគំនិតនៃព័ត៌មានសម្ងាត់ យន្តការបណ្តឹងដែលអាចរកបាន និងការដាក់ទណ្ឌកម្មលើសេចក្តីព្រាងច្បាប់ថ្មី ដែលចែងពីការមិនគោរព និងបរាជ័យក្នុងការបង្ហាញព័ត៌មានសាធារណៈ។ វគ្គសិក្សានេះក៏មានគោលបំណង ក្នុងការបង្រៀនមន្ត្រីសាធារណៈ ពីរបៀបគ្រប់គ្រងព័ត៌មាន​តាមរបៀប ដែលមានការ​យល់ដឹង​ទូលំទូលាយ ជាមួយនឹងការប្រើបច្ចេកវិទ្យាទំនើបផងដែរ។
on-demand
3 ថ្ងៃ
150 ដុល្លារ
ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម (I-SAF)

I-SAF សម្រាប់អង្គការក្រៅរដ្ឋាភិបាល (NGO) អង្គការសហគមន៍ (CBOs) និង អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAFs)

ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (I-SAF) គឺជាកញ្ចប់កំណែទម្រង់យ៉ាងទូលំទូលាយ ដែលត្រូវបានសន្មត់ដោយរដ្ឋាភិបាលកម្ពុជា និងមានគោលបំណងលើកកម្ពស់គុណភាពសេវាកម្មសាធារណៈ តាមរយៈការធ្វើឲ្យមន្រ្តីរដ្ឋបាល និងអ្នកផ្តល់សេវា ឆ្លើយតបកាន់តែឆាប់រហ័ស ហើយដឹងពីតម្រូវការ និងសិទ្ធិរបស់ប្រជាពលរដ្ឋកាន់តែច្រើនជាងមុន។ ពលរដ្ឋគឺជាអ្នកទទួលអត្ថប្រយោជន៍ចុងក្រោយនៃសេវាកម្មទាំងនេះ ហើយពួកគេមានសិទ្ធិឲ្យអ្នកផ្តល់សេវាមានគណនេយ្យភាព វាយតម្លៃគុណភាពសេវាកម្ម និងចូលរួមក្នុងការសម្រេចចិត្តទាក់ទងនឹងវិស័យទាំងនេះ។ វគ្គសិក្សានេះ គឺសម្រាប់តំណាងអង្គការក្រៅរដ្ឋាភិបាល និងអង្គការសហគមន៍ ក៏ដូចជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAFs) ផងដែរ។ វាគឺជាវគ្គសិក្សាអនុវត្ត ដែលផ្តល់ឲ្យអ្នកចូលរួមនូវឱកាស ក្នុងការដាក់ពិន្ទុដល់អ្នកផ្តល់សេវាសាធារណៈក្នុងមូលដ្ឋាន និងស្នើផែនការ​សកម្មភាព​រួមគ្នា សម្រាប់ការធ្វើឲ្យសេវាកម្មទាំងនោះប្រសើរឡើង។ នៅចុងបញ្ចប់នៃវគ្គនេះ អ្នករាល់គ្នានឹងទទួល​បាននូវទំនុកចិត្ត និងមានភាពកាន់តែប្រសើរឡើង ក្នុងការផ្សព្វផ្សាយ​បញ្ចេញ​នូវ​គោលគំនិត ដែល​ពួកគេបានរៀន ផ្សព្វផ្សាយពាក្យពេចន៍នៅក្នុងសហគមន៍របស់ពួកគេ និងបង្ហាញដល់ប្រជាជន ពីរបៀបវាយតម្លៃការងាររបស់អ្នកផ្តល់សេវាកម្ម ដោយប្រើឧបករណ៍ឌីជីថល។ លើសពីនេះទៅ​ទៀត អ្នកចូលរួមនឹងអាចរួមបញ្ចូលសំឡេងរបស់ពលរដ្ឋ ទៅក្នុងផែនការសកម្មភាព​គណនេយ្យ​ភាព​​រួមគ្នា (JAAP) ដើម្បីស្នើសុំការឆ្លើយតបពីអ្នកផ្តល់សេវា ឲ្យបានទាន់ពេលវេលា​ ប្រកបដោយភាពរួសរាយរាក់ទាក់។
on-demand
10 ថ្ងៃ
500 ដុល្លារ
ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម (I-SAF)

I-SAF សម្រាប់ក្រុមប្រឹក្សាមូលដ្ឋាន និងរដ្ឋបាល

ដើម្បីធានាបានថា អាជ្ញាធរមូលដ្ឋាន សាលារដ្ឋ ឬមណ្ឌលសុខភាព បានផ្តល់សេវាកម្មប្រកបដោយគុណភាពនោះ មន្ត្រី​ដែលធ្វើការនៅក្នុងស្ថាប័នទាំងនេះ ចាំបាច់ត្រូវតែទទួលបានការ​បណ្តុះ​បណ្តាល​អំពីក្របខ័ណ្ឌគណនេយ្យភាពសង្គម។ តាមរយៈ​ការ​ចូលរួមក្នុងវគ្គបណ្តុះបណ្តាល​នេះ ពួកគេនឹងរៀនអំពីយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជាក្នុងវិស័យនេះ ហើយពួកគេក៏នឹងទទួលបានការ​យល់ដឹងកាន់តែច្បាស់ អំពីតម្រូវការការអនុវត្តជាក់ស្តែងរបស់ពួកគេ អំពីស្តង់ដារសម្រាប់សេវាកម្មរបស់ពួកគេ អំពីគំនិតនៃថវិកាបើកចំហ ក៏ដូចជាសិទ្ធិរបស់ប្រជាពលរដ្ឋផងដែរ។ ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (I-SAF) គឺជាកញ្ចប់កំណែទម្រង់យ៉ាងទូលំទូលាយ ដែល​ត្រូវបានសន្មត់ដោយរដ្ឋាភិបាលកម្ពុជា និងមានគោលបំណងលើកកម្ពស់គុណភាពសេវាកម្មសាធារណៈ តាមរយៈការធ្វើឲ្យមន្រ្តីរដ្ឋបាល និងអ្នកផ្តល់សេវា ឆ្លើយតបកាន់តែឆាប់រហ័ស ហើយដឹងពីតម្រូវការ និងសិទ្ធិរបស់ប្រជាពលរដ្ឋកាន់តែច្រើនជាងមុន។ ពលរដ្ឋគឺជាអ្នកទទួលអត្ថប្រយោជន៍​ចុងក្រោយនៃសេវាកម្មទាំងនេះ ហើយពួកគេមានសិទ្ធិឲ្យអ្នកផ្តល់សេវាមានគណនេយ្យភាព វាយតម្លៃគុណភាពសេវាកម្ម និងចូលរួមក្នុងការសម្រេចចិត្តទាក់ទងនឹងវិស័យទាំងនេះ។
on-demand
6 ថ្ងៃ
300 ដុល្លារ
អភិបាលកិច្ចមូលដ្ឋាន

ការចូលរួមការធ្វើផែនការ និងគម្រោងថវិកាឃុំសង្កាត់

វគ្គសិក្សានេះ គឺស្រដៀងគ្នាទៅវគ្គមុនដែរ (LG1) ហើយវាមានក្រុម ដែលជាគោលដៅ និងវិធីសាស្ត្រដូចគ្នា តែផ្តោតទៅលើផែនការ និងថវិកានៅកម្រិតរដ្ឋបាលឃុំសង្កាត់។ សិក្ខាកាមដែលតំណាងឲ្យក្រុមយុវជន ឬអង្គការសង្គមស៊ីវិលដទៃទៀត នឹងទទួលបានឱកាសតស៊ូមតិ ដើម្បីឲ្យក្ដីកង្វាល់របស់ពួកគេ ត្រូវបានគិតគូរដោយមន្រ្តីឃុំសង្កាត់ និងត្រូវបានបញ្ចូលទៅក្នុងផែន​ការ​វិនិយោគ​ឃុំ​សង្កាត់ប្រចាំឆ្នាំ (CIPs)។
on-demand
3 ថ្ងៃ
150 ដុល្លារ
អភិបាលកិច្ចមូលដ្ឋាន

ការចូលរួមក្នុងការធ្វើគម្រោងថវិកាមូលដ្ឋាន និងការវិភាគថវិកា

នៅទីនេះ យើងកំពុងនិយាយដល់ក្រុមយុវជន និងអង្គការសហគមន៍ ដែលមានមហិច្ឆិតាចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនៅថ្នាក់មូលដ្ឋាន។ ទោះជាយ៉ាងណាដ៏ដោយ គោលដៅសំខាន់នៃវគ្គសិក្សានេះ គឺនឹងបង្រៀនអ្នកចូលរួម ពីវិធីវិភាគថវិកាឃុំ ដោយប្រើឧបករណ៍ឌីជីថលយ៉ាងសាមញ្ញ​។ បន្ទាប់ពី ធ្វើការវិភាគ​លើ​ផែនការវិនិយោគឃុំនាពេលបច្ចុប្បន្ន របស់រដ្ឋបាលមូលដ្ឋានខ្លួនមក សិក្ខាកាមនឹងមានទិដ្ឋភាពទូទៅអំពីការចំណាយ ហើយនឹងមានឱកាសទទួលបានជោគជ័យ ក្នុងការស្នើសុំ និងសំណូមពរជាក់លាក់ សម្រាប់ការបែងចែកថវិកានាពេលអនាគត ដល់វិស័យ ឬក៏សកម្មភាពដែលពួកគេពេញចិត្ត ដោយដូច្នេះ វានឹងត្រូវបានពង្រឹងឲ្យល្អជាងមុន។
on-demand
3 ថ្ងៃ
150 ដុល្លារ
អភិបាលកិច្ចមូលដ្ឋាន

តួនាទី និងទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាមូលដ្ឋាន

ក្នុងវគ្គសិក្សានេះ សមាជិកក្រុមប្រឹក្សាមូលដ្ឋាន នឹងឆ្លុះបញ្ចាំង និងព្យាយាមបញ្ជាក់ពីតួនាទី និងទំនួលខុសត្រូវរបស់ពួកគេ ក្នុងការបើកកន្លែងទំនេរសម្រាប់លើកទឹកចិត្ត ដល់អង្គការសហគមន៍​ យុវជន និងពលរដ្ឋដទៃទៀត ឲ្យចូលរួមក្នុងសកម្មភាពផ្សេងៗ ដូចជាការប្រជុំប្រចាំខែរបស់សមាជិកក្រុមប្រឹក្សាមូលដ្ឋាន វេទិកាសាធារណៈ សកម្មភាពក្នុងការលើកកម្ពស់ការយល់ដឹង ឬព្រឹត្តិការណ៍ផ្សេងទៀត។ មន្រ្តីនឹងត្រូវបានក្រើនរំឮក អំពីបេសកកម្មរបស់ពួកគេ ក្នុងការបម្រើប្រជា​ពលរដ្ឋ​ជាម្ចាស់សិទ្ធិ ដែលបានជ្រើសរើសពួកគេ ក៏ដូចជាអំពីតម្រូវការ ក្នុងការឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ រួមទាំងការស្នើសុំឲ្យបង្ហាញព័ត៌មានជាសាធារណៈផងដែរ។ នៅចុងបញ្ចប់នៃវគ្គនេះ សមាជិកក្រុមប្រឹក្សាមូលដ្ឋាន នឹងយល់ច្បាស់ពីអាណត្តិទូទៅ និងមុខងារដែលបានអនុញ្ញាតឲ្យ។ ម៉្យាងវិញទៀត ពួកគេនឹងរៀនពីវិធីដើម្បីតាមដានការអនុវត្តគម្រោងក្នុងស្រុកឲ្យកាន់តែប្រសើរឡើង របៀបក្នុងការសម្រេចចិត្តលើផែនការថវិកា និងការចំណាយ និងវិធីធានាថា រាល់ការចំណាយពិតមានប្រសិទ្ធភាព និងតម្លាភាព។
on-demand
3 ថ្ងៃ
150 ដុល្លារ