បរិច្ចាគ
បរិច្ចាគ
បរិច្ចាគដល់យើង
ទំព័រដើម
អំពីយើង
ការងាររបស់យើង
ទីប្រឹក្សា
ការចេញផ្សាយរបស់យើង
ដៃគូរបស់យើង
ចូលរួម
ទាក់ទងមកយើងខ្ញុំ
ស្វែងរក
ស្វែងរក
វគ្គបណ្តុះបណ្តាល
ស្វែងយល់វគ្គសិក្សារបស់យើងជាមួយក្រុមអ្នកជំនាញ
ប្រភេទ
ការតស៊ូមតិ
ការទទួលបានព័ត៌មាន (A2I)
ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម (I-SAF)
ឆេងដឹហ្គេម អឹកាដឺមី
ជំនាញសម្រាប់ក្រុមប្រឹក្សាមូលដ្ឋាន
អភិបាលកិច្ចមូលដ្ឋាន
No trainer found
អនុវត្ត
21 លទ្ធផល
តម្រៀបតាមកាលបរិច្ឆេទ
ថ្មីៗបំផុត
ចាស់ជាងគេ
S1
ជំនាញសម្រាប់ក្រុមប្រឹក្សាមូលដ្ឋាន
ជំនាញក្នុងការសម្របសម្រួលឲ្យមានប្រសិទ្ធភាព
វគ្គបណ្តុះបណ្តាលនេះ ពង្រឹងសមត្ថភាពអ្នកចូលរួម ដើម្បីជួយសម្រួលដល់ការប្រជុំក្រុមប្រឹក្សា និងសិក្ខាសាលា។ សំណួរដែលយើងនឹងត្រូវលើកឡើងមកដោះស្រាយរួមមាន៖ តើអ្វីជាការសម្របសម្រួល? តើអ្វីជាការប្រជុំ ការបណ្តុះបណ្តាល និងការរចនាសិក្ខាសាលា? តើអ្វីខ្លះដែលត្រូវយកមកពិចារណា នៅពេលរៀបចំព្រឹត្តិការណ៍ទាំងនេះ? តើធ្វើដូចម្តេច ដើម្បីរៀបចំកម្មវិធីទាំងនោះឲ្យមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវគោលដៅដែលរំពឹងទុក? តើមានវិធីសាស្ត្រគន្លឹះអ្វីខ្លះ ដែលអាចប្រើបាន? តើអ្នកសម្របសម្រួល គួរមានបុគ្គលិកលក្ខណៈ និងជំនាញអ្វីខ្លះ? តើធ្វើដូចម្តេចដើម្បីទទួលបានជំនាញទាំងនោះ? តើអ្វីដែលត្រូវធ្វើក្នុងស្ថានភាពលំបាក ឧទាហរណ៍ នៅពេលដោះស្រាយជាមួយអ្នកចូលរួម ដែលលែងយកចិត្តទុកដាក់ ឬក៏បង្កើតបញ្ហា ដែលមិនបានរំពឹងទុក? ការបណ្តុះបណ្តាលនេះ ប្រើវិធីសាស្ត្រចម្រុះ លំហាត់ផ្សេងៗគ្នា លើការរចនា និងសម្របសម្រួលការប្រជុំ ការបណ្ដុះបណ្ដាល និងសិក្ខាសាលា ក៏ដូចជាការស្នើសុំមតិយោបល់ពីអ្នកចូលរួមទៀតផង។
on-demand
3 ថ្ងៃ
150 ដុល្លារ
S2
ជំនាញសម្រាប់ក្រុមប្រឹក្សាមូលដ្ឋាន
ជំនាញក្នុងការទំនាក់ទំនងឲ្យមានប្រសិទ្ធភាព
ដោយមានភាពស្រដៀងគ្នា ក្នុងការលើកឡើងទៅកាន់សមាជិកក្រុមប្រឹក្សាមូលដ្ឋានផងដែរនោះ វគ្គសិក្សានេះមានគោលបំណងបង្រៀនពួកគេ ពីរបៀបប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតួនាទីរបស់ពួកគេឲ្យកាន់តែប្រសើរឡើង និងបំពេញគោលបំណងរបស់ខ្លួន។ ប្រធានបទដែលយើងនឹងលើកយកមកនិយាយរួមមាន៖ តើការប្រាស្រ័យទាក់ទងគឺជាអ្វី? ហេតុអ្វីយើងត្រូវមានជំនាញទំនាក់ទំនងល្អ? រចនាសម្ព័ន្ធនៃដំណើរការទំនាក់ទំនង, ជំនាញដែលត្រូវការដើម្បីប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ជាមួយអ្នកពាក់ព័ន្ធផ្សេងៗគ្នា (ឧទាហរណ៍៖ ការស្តាប់យ៉ាងសកម្ម ការសង្ខេប ការសង្កេតយ៉ាងសកម្ម សំណួរដែលមានប្រសិទ្ធភាព ការប្រាស្រ័យទាក់ទងដោយផ្ទាល់មាត់ និងមិនផ្ទាល់មាត់ ការបង្កើតទំនុកចិត្ត), តើធ្វើដូចម្តេចដើម្បីជៀសវាងកំហុស និងទម្លាប់មិនត្រឹមត្រូវក្នុងការទំនាក់ទំនង? តើធ្វើដូចម្តេចដើម្បីដឹងថាតើឧបករណ៍សម្ភារៈណា ដែលល្អបំផុតសម្រាប់កិច្ចប្រឹងប្រែងប្រាស្រ័យទាក់ទងផ្ទាល់ខ្លួន ហើយត្រូវនឹងបុគ្គលិកលក្ខណៈខ្លួនផងនោះ? តើឧបសគ្គអ្វីខ្លះ ដែលអាចកើតមានក្នុងការប្រាស្រ័យទាក់ទង និងវិធីដើម្បីយកឈ្នះវា?
on-demand
3 ថ្ងៃ
150 ដុល្លារ
S3
ជំនាញសម្រាប់ក្រុមប្រឹក្សាមូលដ្ឋាន
ការសរសេរការស្នើសុំ សម្រាប់គម្រោងមានទំហំតូច
មន្ត្រីមូលដ្ឋានក៏ត្រូវមានលទ្ធភាពរៀបចំសំណើគម្រោង និងផែនការថវិកាផងដែរ ជាពិសេស បន្ទាប់ពីកំណែទម្រង់វិមជ្ឈការនាពេលថ្មីៗនេះ។ នេះមិនមែនជាកិច្ចការងាយស្រួលនោះទេ ដូច្នេះហើយ ក្នុងវគ្គសិក្សានេះ យើងនឹងដោះស្រាយជាមួយប្រធានបទដូចជា៖ តើការសរសេរសំណើគឺជាអ្វី? តើអ្វីជាជំហានសំខាន់ៗ នៃការសរសេរសំណើដោយជោគជ័យ? តើធ្វើដូចម្ដេច ដើម្បីបង្កើតគំនិតគម្រោង ឧទាហរណ៍ ដូចជាការប្ដេជ្ញាក្នុងការចាប់ផ្ដើមធ្វើការវិភាគមែកធាងនៃបញ្ហា? តើធ្វើដូចម្តេចដើម្បីជ្រើសរើសគោលដៅ គោលបំណង លទ្ធផល សូចនាករ និងឥទ្ធិពលផ្ទាល់ ដែលចង់បាននៅក្នុងការអនុវត្តគម្រោងពិតប្រាកដ? តើធ្វើដូចម្តេច ដើម្បីរៀបចំក្របខ័ណ្ឌដែលសមស្របសម្រាប់គម្រោងទូទៅ ដោយប្រើទម្រង់សាមញ្ញ? តើធ្វើដូចម្តេច ដើម្បីរៀបចំផែនការថវិកា? តើធ្វើដូចម្តេច ដើម្បីវាយតម្លៃសំណើគម្រោងផ្ទាល់ខ្លួនរបស់អ្នក ដោយយោងទៅតាមតារាងត្រួតពិនិត្យ? វគ្គបណ្តុះបណ្តាលនេះ ប្រើលំហាត់ជាក់ស្តែងផ្សេងៗគ្នា ដោយសង្កត់ធ្ងន់លើជំហាននៃការស្នើសុំ និងការអភិវឌ្ឍថវិកា។ អ្នកចូលរួមនឹងត្រូវបានស្នើសុំឲ្យសរសេរសំណើខ្លីៗ ហើយនឹងទទួលបានការឆ្លើយតប និងដំបូន្មានពីគ្រូបណ្ដុះបណ្ដាល ទាក់ទងនឹងសំណើ ដែលពួកគេបានសរសេរ។
on-demand
3 ថ្ងៃ
150 ដុល្លារ
Previous
1
2
3
តាមពួកយើង