
A4
ការបណ្ដុះបណ្ដាលការតស៊ូមតិមូលដ្ឋាន
វគ្គបណ្តុះបណ្តាលនេះ ផ្ដោតចម្បងលើ គោលគំនិត ជំនាញ និងឥរិយាបថ ដែលអ្នកតស៊ូមតិនៅថ្នាក់មូលដ្ឋានគួរតែមាន។ នៅចុងបញ្ចប់នៃវគ្គសិក្សា អ្នកចូលរួមនឹងមានការជឿជាក់ នៅពេលពន្យល់ពីបញ្ហារបស់ពួកគេទាក់ទងនឹងសេវាកម្មក្នុងមូលដ្ឋាន ហើយនឹងយល់ពីតួនាទីរបស់អ្នកពាក់ព័ន្ធ ដែលមានចែង នៅក្នុងផែនការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យមូលដ្ឋាន ច្បាប់ និងគោលនយោបាយនានា។ ជាមួយគ្នា យើងនឹងរៀនអំពីវិធីសាស្រ្ត និងយុទ្ធសាស្រ្ត ក្នុងការតស៊ូមតិនៅថ្នាក់ក្រោមជាតិ ដែលយើងនឹង រៀបចំ ផែនការ តស៊ូមតិ និងរៀនពីរបៀបតាមដានត្រួតពិនិត្យសកម្មភាពតស៊ូមតិ។