
A5
ការវិភាគគោលនយោបាយសាធារណៈ
គោលដៅសំខាន់នៃវគ្គសិក្សានេះ គឺដើម្បីកសាងសមត្ថភាពសម្រាប់អ្នកតស៊ូមតិ ដើម្បីចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រឲ្យបានប្រសើរជាងមុន ជាពិសេសក្នុងការរៀបចំ និងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំ និងធ្វើឡើងដើម្បីឆ្លើយតបនឹងសំណួរដូចជា៖ ហេតុអ្វីគោលនយោបាយ ការអនុវត្តគោលនយោបាយ និងគម្លាតក្នុងគោលនយោបាយ មានសារៈសំខាន់នោះ? តើអ្វីខ្លះជាអាទិភាព បញ្ហា និងដំណោះស្រាយ ដែលទាក់ទងទៅនឹងគោលនយោបាយដ៏ជាក់លាក់មួយ? តើអ្នកណាជាអ្នកពាក់ព័ន្ធសំខាន់ៗ ដែលចូលរួម ឬក៏រងផលប៉ះពាល់ពីគោលនយោបាយនោះ? តើធ្វើដូចម្តេច ដើម្បីរៀបចំផែនការសកម្មភាពតស៊ូមតិ ដើម្បីលើកឡើងមកដោះស្រាយនូវបញ្ហាដែលបានកំណត់រួច? តើអ្វីទៅជាគោលគំនិត ក្របខ័ណ្ឌ បច្ចេកទេស គោលការណ៍ និងការអនុវត្តល្អៗ ដែលត្រូវបានប្រើក្នុងការតស៊ូមតិ? តើធ្វើដូចម្តេចដើម្បីជជែកវែកញែកលើបញ្ហាសំខាន់ៗ អភិវឌ្ឍសារនៃការតស៊ូមតិ និងរៀបចំឯកសារសង្ខេបនៃការតស៊ូមតិ សម្រាប់អ្នកធ្វើគោលនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនទូទៅ? តើធ្វើដូចម្តេច ដើម្បីអភិវឌ្ឍសម្ភារៈសម្រាប់តាមដានត្រួតពិនិត្យលទ្ធផល នៃយុទ្ធនាការតស៊ូមតិ ជាពិសេស លទ្ធផលនៃការប្រជុំជាមួយមន្រ្តីរដ្ឋាភិបាល? តើជំនាញបុគ្គល និងផ្ទាល់ខ្លួនណា តើបណ្តាញណា តើការវាស់ស្ទង់ការកសាងក្រុមមួយណា ដែលពាក់ព័ន្ធសម្រាប់ការតស៊ូមតិ និងធ្វើដូចម្ដេច ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំល្អ?
ការបណ្តុះបណ្តាលផ្សេងទៀត


