ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (I-SAF) គឺជាកញ្ចប់កំណែទម្រង់យ៉ាងទូលំទូលាយ ដែលត្រូវបានសន្មត់ដោយរដ្ឋាភិបាលកម្ពុជា និងមានគោលបំណងលើកកម្ពស់គុណភាពសេវាកម្មសាធារណៈ តាមរយៈការធ្វើឲ្យមន្រ្តីរដ្ឋបាល និងអ្នកផ្តល់សេវា ឆ្លើយតបកាន់តែឆាប់រហ័ស ហើយដឹងពីតម្រូវការ និងសិទ្ធិរបស់ប្រជាពលរដ្ឋកាន់តែច្រើនជាងមុន។ ពលរដ្ឋគឺជាអ្នកទទួលអត្ថប្រយោជន៍ចុងក្រោយនៃសេវាកម្មទាំងនេះ ហើយពួកគេមានសិទ្ធិឲ្យអ្នកផ្តល់សេវាមានគណនេយ្យភាព វាយតម្លៃគុណភាពសេវាកម្ម និងចូលរួមក្នុងការសម្រេចចិត្តទាក់ទងនឹងវិស័យទាំងនេះ។ វគ្គសិក្សានេះ គឺសម្រាប់តំណាងអង្គការក្រៅរដ្ឋាភិបាល និងអង្គការសហគមន៍ ក៏ដូចជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAFs) ផងដែរ។ វាគឺជាវគ្គសិក្សាអនុវត្ត ដែលផ្តល់ឲ្យអ្នកចូលរួមនូវឱកាស ក្នុងការដាក់ពិន្ទុដល់អ្នកផ្តល់សេវាសាធារណៈក្នុងមូលដ្ឋាន និងស្នើផែនការសកម្មភាពរួមគ្នា សម្រាប់ការធ្វើឲ្យសេវាកម្មទាំងនោះប្រសើរឡើង។ នៅចុងបញ្ចប់នៃវគ្គនេះ អ្នករាល់គ្នានឹងទទួលបាននូវទំនុកចិត្ត និងមានភាពកាន់តែប្រសើរឡើង ក្នុងការផ្សព្វផ្សាយបញ្ចេញនូវគោលគំនិត ដែលពួកគេបានរៀន ផ្សព្វផ្សាយពាក្យពេចន៍នៅក្នុងសហគមន៍របស់ពួកគេ និងបង្ហាញដល់ប្រជាជន ពីរបៀបវាយតម្លៃការងាររបស់អ្នកផ្តល់សេវាកម្ម ដោយប្រើឧបករណ៍ឌីជីថល។ លើសពីនេះទៅទៀត អ្នកចូលរួមនឹងអាចរួមបញ្ចូលសំឡេងរបស់ពលរដ្ឋ ទៅក្នុងផែនការសកម្មភាពគណនេយ្យភាពរួមគ្នា (JAAP) ដើម្បីស្នើសុំការឆ្លើយតបពីអ្នកផ្តល់សេវា ឲ្យបានទាន់ពេលវេលា ប្រកបដោយភាពរួសរាយរាក់ទាក់។