
LG4
តួនាទី និងទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាមូលដ្ឋាន
ក្នុងវគ្គសិក្សានេះ សមាជិកក្រុមប្រឹក្សាមូលដ្ឋាន នឹងឆ្លុះបញ្ចាំង និងព្យាយាមបញ្ជាក់ពីតួនាទី និងទំនួលខុសត្រូវរបស់ពួកគេ ក្នុងការបើកកន្លែងទំនេរសម្រាប់លើកទឹកចិត្ត ដល់អង្គការសហគមន៍ យុវជន និងពលរដ្ឋដទៃទៀត ឲ្យចូលរួមក្នុងសកម្មភាពផ្សេងៗ ដូចជាការប្រជុំប្រចាំខែរបស់សមាជិកក្រុមប្រឹក្សាមូលដ្ឋាន វេទិកាសាធារណៈ សកម្មភាពក្នុងការលើកកម្ពស់ការយល់ដឹង ឬព្រឹត្តិការណ៍ផ្សេងទៀត។ មន្រ្តីនឹងត្រូវបានក្រើនរំឮក អំពីបេសកកម្មរបស់ពួកគេ ក្នុងការបម្រើប្រជាពលរដ្ឋជាម្ចាស់សិទ្ធិ ដែលបានជ្រើសរើសពួកគេ ក៏ដូចជាអំពីតម្រូវការ ក្នុងការឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ រួមទាំងការស្នើសុំឲ្យបង្ហាញព័ត៌មានជាសាធារណៈផងដែរ។ នៅចុងបញ្ចប់នៃវគ្គនេះ សមាជិកក្រុមប្រឹក្សាមូលដ្ឋាន នឹងយល់ច្បាស់ពីអាណត្តិទូទៅ និងមុខងារដែលបានអនុញ្ញាតឲ្យ។ ម៉្យាងវិញទៀត ពួកគេនឹងរៀនពីវិធីដើម្បីតាមដានការអនុវត្តគម្រោងក្នុងស្រុកឲ្យកាន់តែប្រសើរឡើង របៀបក្នុងការសម្រេចចិត្តលើផែនការថវិកា និងការចំណាយ និងវិធីធានាថា រាល់ការចំណាយពិតមានប្រសិទ្ធភាព និងតម្លាភាព។
ការបណ្តុះបណ្តាលផ្សេងទៀត


