
S2
ជំនាញក្នុងការទំនាក់ទំនងឲ្យមានប្រសិទ្ធភាព
ដោយមានភាពស្រដៀងគ្នា ក្នុងការលើកឡើងទៅកាន់សមាជិកក្រុមប្រឹក្សាមូលដ្ឋានផងដែរនោះ វគ្គសិក្សានេះមានគោលបំណងបង្រៀនពួកគេ ពីរបៀបប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតួនាទីរបស់ពួកគេឲ្យកាន់តែប្រសើរឡើង និងបំពេញគោលបំណងរបស់ខ្លួន។ ប្រធានបទដែលយើងនឹងលើកយកមកនិយាយរួមមាន៖ តើការប្រាស្រ័យទាក់ទងគឺជាអ្វី? ហេតុអ្វីយើងត្រូវមានជំនាញទំនាក់ទំនងល្អ? រចនាសម្ព័ន្ធនៃដំណើរការទំនាក់ទំនង, ជំនាញដែលត្រូវការដើម្បីប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ជាមួយអ្នកពាក់ព័ន្ធផ្សេងៗគ្នា (ឧទាហរណ៍៖ ការស្តាប់យ៉ាងសកម្ម ការសង្ខេប ការសង្កេតយ៉ាងសកម្ម សំណួរដែលមានប្រសិទ្ធភាព ការប្រាស្រ័យទាក់ទងដោយផ្ទាល់មាត់ និងមិនផ្ទាល់មាត់ ការបង្កើតទំនុកចិត្ត), តើធ្វើដូចម្តេចដើម្បីជៀសវាងកំហុស និងទម្លាប់មិនត្រឹមត្រូវក្នុងការទំនាក់ទំនង? តើធ្វើដូចម្តេចដើម្បីដឹងថាតើឧបករណ៍សម្ភារៈណា ដែលល្អបំផុតសម្រាប់កិច្ចប្រឹងប្រែងប្រាស្រ័យទាក់ទងផ្ទាល់ខ្លួន ហើយត្រូវនឹងបុគ្គលិកលក្ខណៈខ្លួនផងនោះ? តើឧបសគ្គអ្វីខ្លះ ដែលអាចកើតមានក្នុងការប្រាស្រ័យទាក់ទង និងវិធីដើម្បីយកឈ្នះវា?
ការបណ្តុះបណ្តាលផ្សេងទៀត


