
ការកៀរគរការគាំទ្រ
កញ្ចប់នៃការបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង ក្នុងភាពជាដៃគូជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ហើយវាគឺជាផ្នែកមួយនៃកម្មវិធី ដែលមានឈ្មោះថា “ឆេងដឺហ្គេម អឹកាដឺមី” ដែលផ្ដល់ជំនួយដោយមូលនិធិ Wilde Ganzen (ប្រទេសហូឡង់) ។ ក្រុមគោលដៅសំខាន់ គឺអ្នកតំណាងអង្គការសង្គមស៊ីវិល ដែលមានការព្រួយបារម្ភអំពីបញ្ហាជាក់លាក់ ប៉ុន្តែកំពុងតែជួបការលំបាក ក្នុងការធ្វើឲ្យសំឡេងរបស់ពួកគេ ត្រូវបានគេដឹងឮ។ នៅចុងបញ្ចប់នៃដំណើរដែលប្រកបដោយមហិច្ឆិតារយៈពេល ៥ខែនេះ អ្នកចូលរួមនឹងទទួលបានការយល់ដឹងទូលំទូលាយ អំពីគ្រប់ទិដ្ឋភាពសំខាន់ៗនៃការបញ្ចុះបញ្ចូល និងការតស៊ូមតិ ពួកគេនឹងដឹងពីវិធី ដើម្បីទទួលបានការគាំទ្រ និងការប្តេជ្ញាចិត្តកាន់តែច្រើន ពីសំណាក់អ្នកពាក់ព័ន្ធ និងអ្នកធ្វើការសម្រេចចិត្ត ហើយការណ៍នោះ នឹងអាចជំរុញបុព្វហេតុដែលសំខាន់ចំពោះពួកគេ ឲ្យបានកាន់តែប្រសើរឡើង។ គន្លឹះសំខាន់នៃកញ្ចប់ការបណ្ដុះបណ្ដាលនេះ គឺការធ្វើការជាមួយគ្នា ដើម្បីអភិវឌ្ឍផែនការកៀរគរការគាំទ្រដ៏រឹងមាំមួយ ដោយផ្អែកលើគោលគំនិត និងវិធីសាស្រ្ត ដែលអ្នកចូលរួមនឹងបានរៀន។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីវគ្គសិក្សានេះបាន ដោយទាញយកខិត្តប័ណ្ណរបស់យើង ឬទស្សនាទំព័រធនធានលើអ៊ីនធឺណិតបាន។
ការបណ្តុះបណ្តាលនាពេលខាងមុខផ្សេងទៀត

ជំនាញក្នុងការតស៊ូមតិ

ការតស៊ូមតិកម្រិតខ្ពស់
