កំណែលម្អលើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន

| 30-ខែ​មិថុនា-2020

នៅក្នុងគម្រោងរបស់យើងដែលមានឈ្មោះថា ការពិភាក្សាដេញដោលរបស់យុវជន ដើម្បីការអភិវឌ្ឍច្បាប់នៃសិទ្ធិក្នុងការទទួលព័ត៌មាននៅកម្ពុជាoandordquo; ពួកយើងកំពុងខិតខំបង្កើតកិច្ចសន្ទនាប្រកបដោយផ្លែផ្កាមួយ រវាងយុវជន និងតួអង្គសំខាន់ៗ នៅក្នុងដំណើរការនៃការធ្វើសេចក្តីព្រាងអត្ថបទច្បាប់។ ហេតុដូច្នេះហើយ API បានរៀបចំការប្រជុំយ៉ាងទៀងទាត់ ដើម្បីជួយសម្រួលដល់ការសន្ទនានេះ នាំយកប្រធានបទឲ្យមានការចាប់អារម្មណ៍ពីសាធារណជន និងផ្តល់នូវមតិយោបល់លើការវិវត្តចុងក្រោយបំផុត។ នៅថ្ងៃទី ៣០ ខែមិថុនា នេះក៏ជាករណីដូចគ្នាមួយផងដែរ នៅពេលសិក្ខាសាលារបស់យើងមានការចូលរួមពីសំណាក់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏ដូចជាអ្នកជំនាញផ្នែកច្បាប់ សកម្មជនសង្គមស៊ីវិល អ្នកសារព័ត៌មាន និងតំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិដូចជា ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។Undersecretaryក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានប្រកាសថា ដំណើរការពិគ្រោះយោបល់ជាមួយក្រសួងសំខាន់ៗត្រូវបានបញ្ចប់ ហើយលោកក៏បានរំឭកឡើងវិញ នូវការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការអនុម័តច្បាប់នេះឲ្យបានក្នុងឆ្នាំនេះផងដែរ។ តំណាងអង្គការសង្គមស៊ីវិលជាច្រើន បានកោតសរសើរការប្តេជ្ញាចិត្តនេះ និងចំពោះការពិតដែលមានការជួយគាំទ្រពីសំណាក់ក្រសួងព័ត៌មាន និងយូណេស្កូជាពិសេសនោះ បរិយាកាស ដែលល្អប្រសើរមួយត្រូវបានបង្កើតឡើងសម្រាប់អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីឲ្យមានការដើរតួនាទីយ៉ាងសកម្មក្នុងដំណើរការពិគ្រោះយោបល់។ លោក ផាន់ ភ័ព្វបារមី ប្រធានកម្មវិធីជាន់ខ្ពស់របស់ API ដែលបានធ្វើបទបង្ហាញលម្អិតអំពីបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ ក៏បានបង្ហាញនូវទំនុកចិត្តថា អត្ថបទច្បាប់នេះមានឱកាសដ៏ល្អមួយ ក្នុងការទទួលបានការការអនុម័តនៅក្នុងពេលឆាប់ៗនេះ។Seniorទោះបីជាយ៉ាងណាក៏ដោយ អ្នកចូលរួមមួយចំនួននៅក្នុងសិក្ខាសាលាបានលើកជាសំណួរ និងស្នើឲ្យមានការកែលម្អសេចក្តីព្រាងច្បាប់នេះ។ លោកបណ្ឌិត Raymond Leo អ្នកជំនាញផ្នែកច្បាប់ និងជាទីប្រឹក្សាគម្រោងរបស់ API បានធ្វើសំណើជាក់ស្តែងសម្រាប់ការធ្វើវិសោធនកម្មសេចក្ដីព្រាងច្បាប់នេះ។ ឧទាហរណ៍ តាមទស្សនៈរបស់គាត់ ពាក្យគតិយុត្តសម្រាប់ការបង្ហាញព័ត៌មានសាធារណៈ (ឬជូនដំណឹងដល់អ្នកស្នើសុំថាព័ត៌មានដែលស្នើសុំនោះ ជាព័ត៌មានសម្ងាត់) គួរតែត្រូវបានកាត់បន្ថយរយៈពេលពី ១៥ ទៅ ៥ ថ្ងៃធ្វើការវិញ។ សំខាន់ជាងនេះទៅទៀត និយមន័យព័ត៌មានសម្ងាត់ គួរតែត្រូវបានកំណត់យ៉ាងច្បាស់លាស់ ដោយមិនត្រូវឲ្យមានបទប្បញ្ញត្តិស៊ំគ្រលំណា អាចផ្តល់នូវការរំលោភបំពាន ដូចដែលលោកបណ្ឌិត Leo បានសង្កត់ធ្ងន់នោះបានឡើយ។ នៅក្នុងកំណត់សម្គាល់ស្រដៀងគ្នានេះដែរ លោក សុខ សំអឿន មេធាវីការពារច្បាប់ និងជាអ្នកប្រឹក្សាយោបល់ម្នាក់ក្នុងចំណោមគ្រូបណ្តុះបណ្តាលរបស់ API បានធ្វើការអត្ថាធិប្បាយថា សេចក្តីព្រាងច្បាប់នេះ មិនបានផ្តល់ការការពារគ្រប់គ្រាន់សម្រាប់អ្នកបញ្ចេញព័ត៌មានពីអាកប្បកិរិយា ដែលខុសច្បាប់នៅក្នុងស្ថាប័នសាធារណៈឡើយ ដោយហេតុដូច្នេះ វាបរាជ័យក្នុងការធានាឲ្យមាននូវតម្លាភាពគ្រប់គ្រាន់។Attorneyសេចក្តីត្រូវការបន្ថែមទៀតសម្រាប់ការកែលម្អ លោកសឿង សែនករុណា ជាវាគ្មិនមកពីអាដហុក បានធ្វើឲ្យសាធារណជនចាប់អារម្មណ៍ ដោយបានចែករំលែកការព្រួយបារម្ភរបស់អង្គការសិទ្ធិមនុស្សរបស់លោកថា ករណីនៃអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋអាចនឹងពិបាកក្នុងការបង្ហាញចេញ និងស៊ើបអង្កេត ប្រសិនបើច្បាប់ នៅតែអនុញ្ញាតឲ្យព័ត៌មានលម្អិតអំពីថវិកាសាធារណៈ នៅតែស្ថិតជាការសម្ងាត់។ ដូច្នេះ លោកបានស្នើថា មាត្រា ២០ នៃសេចក្តីព្រាងគួរតែត្រូវបានធ្វើវិសោធនកម្ម ដើម្បីលុបបំបាត់ការលើកលែងបែបនេះ។ ម៉្យាងវិញទៀត សាស្ត្រាចារ្យ Kasumi Nakagawa សមាជិកក្រុមប្រឹក្សាភិបាលរបស់ API បានស្នើថា ច្បាប់គួរតែលើកឡើងឲ្យបានច្បាស់លាស់ពីសិទ្ធិរបស់ស្ត្រី ក្នុងការទទួលបានព័ត៌មានសាធារណៈ ដែលជាបទប្បញ្ញត្តិមួយមានសារៈសំខាន់ ជាពិសេសនៅពេលនិយាយអំពីបញ្ហាសុខភាពស្ដ្រី និងសុខភាពសាធារណៈ នេះបើតាមអ្វីសាស្ត្រាចារ្យបានលើកឡើង។ អ្នកនាង ស្រី សុធាវី ប្រធានសម្ព័ន្ធដើម្បីការផ្លាស់ប្តូរទំនាស់ (ACT) បានលើកឡើងជាសំណួរអំពីការការពារ ដែលច្បាប់គួរតែផ្តល់ជូនដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដែលបានបញ្ចេញព័ត៌មានជាសាធារណៈពីភាពមិនប្រក្រតី ឬការរំលោភបំពាន ឧទាហរណ៍ ដូចជាការបង្ហោះនៅលើបណ្តាញសង្គមជាដើម។Mr.API បានធ្វើការតស៊ូមតិដើម្បីទទួលបានច្បាប់នៃសិទ្ធិក្នុងការទទួលព័ត៌មាន ចាប់តាំងពីពេលដែលអង្គការរបស់យើងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ មកម៉្លេះ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានចេញផ្សាយជាផ្លូវការ ជាលើកដំបូងនៅដើមឆ្នាំ ២០១៨។ បន្ទាប់មក ក្រសួងព័ត៌មានបានបន្តការពិគ្រោះយោបល់ជាមួយក្រសួងសំខាន់ៗផ្សេងទៀត ក៏ដូចជាដៃគូអភិវឌ្ឍន៍អន្តរជាតិ និងស្ថាប័នសង្គមស៊ីវិល ហើយក្រសួងបានធ្វើបច្ចុប្បន្នភាពសេចក្តីព្រាង ដែលជាកំណែចុងក្រោយត្រូវបានបោះពុម្ពផ្សាយនៅក្នុងខែមេសា ឆ្នាំ២០២០។​ ការវិភាគលម្អិតនៃកំណែអាចរកបាននៅទីនេះ ដោយមានអនុសាសន៍ទាំងអស់ ដែលបានមកពីការសន្ទនាប្រកបដោយផ្លែផ្កា រវាងក្រុមរបស់យើង អ្នកជំនាញផ្នែកច្បាប់ ដូចជាបណ្ឌិត Leo តំណាងក្រុមយុវជន ដៃគូដទៃទៀត និងអង្គការគាំទ្រ។ យើងសង្ឃឹមយ៉ាងមុតមាំថា ទីស្តីការគណៈរដ្ឋមន្រ្តី និងសភាទាំងពីរនឹងពិចារណាលើចំណុចទាំងនេះ នៅពេលដែលពួកគេពិភាក្សាលើសេចក្តីព្រាងច្បាប់នៅចុងឆ្នាំនេះ។Youngនាយក API លោក ឡាំ សុជាតិ បានមានប្រសាសន៍ថា ច្បាប់ដ៏ប្រសើរមួយនៃសិទ្ធិក្នុងការទទួលព័ត៌មាននឹង មានជាប្រយោជន៍ដល់រដ្ឋ វិស័យឯកជន ហើយជាពិសេស ចំពោះប្រជាពលរដ្ឋ ដោយសារចាប់តាំងពីពេលអនុវត្តសេរីភាពនៃការបញ្ចេញមតិមក វាមានសារៈសំខាន់ណាស់សម្រាប់ពួកគេ ក្នុងការពឹងផ្អែកលើគំនិតរបស់ខ្លួន​ ដែលបានពីព័ត៌មានត្រឹមត្រូវoandordquo;។ ដូច្នេះ យុវជនដែលឧស្សាហ៍តស៊ូមតិក្នុងបញ្ហាសង្គមជាពិសេស គួរតែមានការធានាផ្លូវច្បាប់ច្បាស់លាស់សម្រាប់សិទ្ធិរបស់ពួកគេ ក្នុងការទទួលបានព័ត៌មានសាធារណៈ នេះបើតាមលោក ឡាំ សុជាតិ បានលើកឡើងបន្ថែមទៀត។ ជាការពិតណាស់ អ្នកតំណាងក្រុមយុវជន ដែលបានចូលរួមទាំងនៅក្នុងសិក្ខាសាលា និងនៅក្នុងកិច្ចប្រជុំសង្ខេបជាបន្តបន្ទាប់ជាមួយសមាជិករដ្ឋសភានៅដើមខែកក្កដា និងជាមួយព្រឹទ្ធសភាក្នុងខែសីហានោះ បានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនបញ្ជាក់ពីសារៈសំខាន់ ដែលពួកគេបានសន្មតថាជាសិទ្ធិជាមូលដ្ឋាននេះ និងការការពារ ដែលច្បាប់គួរតែមាន ដើម្បីជួយពួកគេឲ្យអាចអនុវត្តវាបាន តាមវិធីដែលប្រសើរបំផុត។ ក្នុងចំណោមការស្នើសុំ ដែលពួកគេបានលើកឡើងពីបញ្ហា ដែលអ្វីត្រូវបានចាត់ថ្នាក់ជាការសម្ងាត់ ដែលផ្ទុយពីព័ត៌មានសាធារណៈ ក៏ដូចជាប្រធានបទរបស់អ្នកបញ្ចេញព័ត៌មាននោះ គឺពិតជាមានអត្ថន័យ ដែលអាចនិយាយបានថា ជាមូលដ្ឋានគ្រឹះសម្រាប់ការប៉ុនប៉ងនានាក្នុងពេលអនាគត ដើម្បីវាយតម្លៃថាតើអត្ថបទច្បាប់ ដែលបានអនុម័តនៅចុងបញ្ចប់នោះ បានតំណាងឲ្យការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះតម្លាភាព និងគណនេយ្យភាពសង្គម ឬក៏ផ្ទុយពីគោលដៅគ្រឹះទាំងនោះ ឬក៏យ៉ាងណា។width=100opercento