នៅថ្ងៃទី ១១ ខែមិថុនា នាយករបស់យើង គឺលោក ឡាំ សុជាតិ បានចូលរួមក្នុងកិច្ចពិភាក្សាដេញដោលតាមហ្វេសប៊ុកផ្ទាល់ ដើម្បីសិទ្ធិទទួលបានព័ត៌មានសាធារណៈ (A2I)។ តំណាងវ័យក្មេងនៃអង្គការក្រៅរដ្ឋាភិបាលដទៃទៀត ក៏ដូចជាអ្នកសារព័ត៌មាន ក៏បានចូលរួមជាមួយលោក សុជាតិ ផងដែរក្នុងកិច្ចពិភាក្សាស៊ីជម្រៅនេះ។ ស្ថានភាពបច្ចុប្បន្នទាក់ទងនឹងសេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាន ភាពខុសគ្នារវាងព័ត៌មានសាធារណៈ និងព័ត៌សម្ងាត់ គឺស្ថិតនៅក្នុងចំណោមប្រធានបទនៃការសន្ទនារបស់យើង។ អ្នកចូលរួមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសិទ្ធិទទួលបានព័ត៌មានសម្រាប់ពលរដ្ឋទាំងអស់ ជាពិសេសយុវជន និងអ្នកសារព័ត៌មាន។គំនិតសំខាន់មួយដែលអ្នករាល់គ្នាបានយល់ស្របគឺ មិនទុកឲ្យនរណាម្នាក់ដោយមិនមានព័ត៌មានឡើយoandordquo;។ ក្នុងពេលជជែកដេញដោលជាមួយគ្នានេះ យើងបានលើកយកសំណួរ ដែលទាក់ទងទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) និងស្ថានភាពបច្ចុប្បន្ននៃសមិទ្ធិផលរបស់ពួកគេនៅកម្ពុជា។