នៅថ្ងៃទី៩ និងទី១០ ខែមិថុនា គម្រោងដែលឧបត្ថម្ភថវិកាដោយ Oxfam របស់យើងមានឈ្មោះថា “សំឡេង និងសកម្មភាពប្រជាពលរដ្ឋក្នុងគណនេយ្យភាពសង្គម” បានបោះជំហានទៅមុខមួយជំហានទៀត ឆ្ពោះទៅរកគោលដៅ ដោយបានធ្វើឲ្យអ្នករស់នៅទីក្រុងភ្នំពេញស្គាល់ពីសិទ្ធិរបស់ពួកគេ ក្នុងការចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តក្នុងមូលដ្ឋាន។ យុវជនចំនួន ១០នាក់ មកពីរាជធានីភ្នំពេញ បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃរបស់យើង ស្តីពីរចនាសម្ព័ន្ធ និងទំនួលខុសត្រូវជាក់លាក់របស់រដ្ឋបាលមូលដ្ឋាន ក៏ដូចជាឱកាស ដែលប្រជាជនសាមញ្ញមានប្រសិនបើពួកគេចង់ចូលរួម។ ដោយប្រើវិធីសាស្រ្តប្រកបដោយថាមវន្ត និងអន្តរកម្មនោះ អ្នកបណ្តុះបណ្តាលដែលមានបទពិសោធន៍របស់យើងគឺ លោកស្រី ហុង សុវណ្ណនី និង លោក តក់ ឈុននាថ បាននាំយកប្រធានបទស្មុគស្មាញ ដូចជាតួនាទី និងភារកិច្ចរបស់មន្រ្តីមូលដ្ឋានជាច្រើន មកជម្រាប់ជូនអ្នកចូលរួម។
បញ្ហាគណនេយ្យភាពសង្គមត្រូវបានគេចាប់ចាប់អារម្មណ៍ជាពិសេស សម្រាប់អ្នកចូលរួមនៅពេលការពិភាក្សា ផ្តោតលើអ្នកផ្តល់សេវាសង្គមជាក់ស្តែងដូចជា សាលារដ្ឋ និងមណ្ឌលសុខភាព ក្នុងស្រុករបស់ពួកគេ។ គំនិតដែលថា ការផ្តល់មតិយោបល់គឺចាំបាច់សម្រាប់ការកែលម្អនាពេលអនាគតនៃសេវាកម្មទាំងនោះ បានក្លាយជាការសន្និដ្ឋានមួយនៃការបណ្តុះបណ្តាល ហើយយើងសឹងតែប្រាកដថា យុវជនទាំង ១០នាក់ ដែលបានទទួលអនុសាសន៍ដ៏មានប្រយោជន៍ជាច្រើននោះ ឥឡូវនេះបានដឹងពីរបៀបដើម្បីបញ្ជូនសំណើរបស់ពួកគេទៅ អាជ្ញាធរទទួលបន្ទុកមូលដ្ឋានហើយ។