គោលបំណងរបស់គម្រោងនេះ គឺដើម្បីបង្កើតសកម្មភាពរស់រវើកថ្មីមួយ ក្នុងការជំរុញរដ្ឋាភិបាល និងសភាដើម្បីពិភាក្សា ធ្វើឲ្យប្រសើរឡើង និងអនុម័តច្បាប់ ក្នុងការទទួលបានព័ត៌មានក្នុងប្រទេសកម្ពុជា។ វិធីសាស្រ្តនៃជម្រើសរបស់យើង គឺការអញ្ជើញយុវជនពីគ្រប់ខេត្តក្រុងទាំងអស់មកទីក្រុងភ្នំពេញ និងឲ្យពួកគេជជែកវែកញែកទៅលើប្រធានបទនេះ។ គម្រោងទទួលការគាំទ្រពី ភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស ហៅកាត់ថា (SDC), DanchurchAid (DCA) និង Bread for the World ដែលមានទឹកប្រាក់សរុបចំនួន ៨០,០០០ ដុល្លារអាមេរិក។ អ្នកអាចអានរបាយការណ៍ (ភាសាអង់គ្លេស)នៃគម្រោង ស្តាប់ការជជែកញែកបាននៅទីនេះ និងមើលកម្រងវីដេអូរបស់គម្រោងនៅទីនេះ ផងដែរ។