យុវជនបង្ហាញផែនការគំនិតផ្ដួចផ្ដើមរបស់ពួកគេ

| 18-ខែ​មីនា-2021

នៅថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២១ យុវជននៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ បានចូលរួមប្រជុំដើម្បីបង្ហាញពីបញ្ហារបស់ពួកគេ និងផែនការគំនិតផ្តួចផ្តើមទ្រង់ទ្រាយតូចដល់ក្រុមប្រឹក្សាឃុំរបស់ខ្លួន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យថ្មគ្រែ ក្នុងក្របខណ្ឌគម្រោងគាំទ្រថវិកាដោយយូនីសេហ្វ ដែលមានឈ្មោះថា ការពង្រឹងការចូលរួមរបស់យុវជនក្នុងការរៀបចំផែនការ និងថវិកាក្នុងមូលដ្ឋានoandordquo; ដោយមានការចូលរួមពីសំណាក់យុវជនចំនួន ១៥ នាក់ ដែលក្នុងនោះពីរភាគបីជាយុវនារី។