សំឡេងរបស់ជនពិការ

ក្នុងឆ្នាំ ២០១២ ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នដល់សន្និបាតរបស់អង្គការសហប្រជាជាតិលើសិទ្ធិរបស់ជនពិការ ហើយតាំងតែពីឆ្នាំ ២០០៩ មក កម្ពុជាក៏បានទទួលយកច្បាប់មួយ ក្នុងការការពារ និងផ្សព្វផ្សាយសិទ្ធិទាំងនេះផងដែរ។ ចាប់តាំងពីពេលនោះមក កម្ពុជាក៏មានផែនការយុទ្ធសាស្រ្តយ៉ាងម៉ត់ចត់ ឆ្ពោះទៅរកការបំពេញកាតព្វកិច្ចផ្ទាល់ខ្លួន ក្រោមក្របខណ្ឌនៃច្បាប់នេះ។

 

ទោះយ៉ាងណាក៏ដោយ ចំពោះការអនុវត្តវិញ មានកិច្ចការជាច្រើនត្រូវតែធ្វើ ដើម្បីឲ្យប្រាកដថា សិទ្ធិរបស់ជនពិការគឺត្រូវបានគេគោរពពិតប្រាកដ ហើយក្រុមនេះគឺមិនត្រូវទទួលបានការរើសអើង ឬក៏បដិសេធជាលក្ខណៈប្រព័ន្ធឡើយ និងប្រាកដថាសមាជិករបស់ខ្លួនរីករាយនឹងការទទួលបានឱកាសនៃភាពស្មើគ្នា។​

តោះ! មករាប់ចំនួនឲ្យបានត្រឹមត្រូវ

១ / ១០

នៃប្រជាជនកម្ពុជា ត្រូវបានគេគិតថា ជាជនពិការ

៦០%

នៃជនពិការក្នុងប្រទេសកម្ពុជា គឺ អាចសរសេរនិងអានបាន

៥៧%

នៃកុមារពិការកម្ពុជា គឺមិនបានចូលសាលាទេ

ដូច្នេះ យោងទៅលើការស្ទង់មតិថ្មីៗនេះ ជនពិការដែលរស់នៅក្នុងប្រទេសកម្ពុជាដែលអាចសរសេរនិងអានបានគឺមានតិចជាង ៦០ភាគរយ ហើយតួលេខកាន់តែអាក្រក់ជាងនេះទៅទៀត បើសិនជាយើងក្រឡេកទៅមើលលើជនពិការដែលជាស្ត្រី។ ដោយឃើញថា អត្រានៃប្រជាជនដែលចេះអាន និងសរសេរ មានចំនួនប្រមាណ ៩០ភាគរយនោះ វាច្បាស់ណាស់ដែលថា យើងកំពុងតែធ្វើការដោះស្រាយជាមួយនឹងបញ្ហាជាសម្ព័ន្ធ ដែលតម្រូវឲ្យធ្វើការលើកឡើងយកមកដោះស្រាយជាបន្ទាន់។

 

យ៉ាងហោចណាស់ ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមដប់នាក់ គឺត្រូវបានគេគិតថាជាជនពិការ ដោយទិន្នន័យដែលមានគឺមិនពេញលេញ និងព័ត៌មានលម្អិតក៏មិនគ្រប់គ្រាន់ទៀត។ យើងមិនអាចដឹងបានទេថា ឧទាហរណ៍​៖ តើមានជនពិការភ្នែកប៉ុន្មាននាក់ ដែលរស់នៅក្នុងខេត្ត ក្រុង ឬក្នុងភូមិនីមួយៗ។ ប៉ុន្តែ ដោយសារតែមានរូបភាពពេញច្បាស់ និងបច្ចុប្បន្នភាព នៃស្ថានភាពលើមូលដ្ឋាន គឺវាពិតជាសំខាន់ណាស់ ប្រសិនបើយើងចង់រចនា និងអនុវត្តគោលនយោបាយ ប្រកបដោយភាពជោគជ័យនោះ។

តោះ!ចាប់ផ្តើមនៅក្នុងសហគមន៍

សម្រាប់ API បញ្ហាទាំងនេះគឺតែងតែជាក្តីកង្វល់ចម្បង ហើយថ្មីៗនេះ យើងបានខិតខំយ៉ាងខ្លាំងដើម្បីបង្ហាញថា កិច្ចខិតខំប្រឹងប្រែងជាប្រចាំ ប្រកបដោយការគាំទ្រនៅថ្នាក់សហគមន៍នោះ គឺពិតជាអាចធ្វើឲ្យមានការផ្លាស់ប្តូរឲ្យល្អប្រសើរឡើង នៃការចូលរួមរបស់ជនពិការក្នុងការសម្រេចចិត្តក្នុងតំបន់ ក៏ដូចជាផ្តល់ឲ្យពួកគេនូវសិទ្ធិសេរីភាព ដែលពួកគេអាចបញ្ចេញសំឡេង និងតម្រូវការរបស់ពួកគេបាន។

លើសពីនេះទៅទៀត យើងគិតថាវាសំខាន់ណាស់ ដែលជនពិការអាចទទួលបាននូវសេវាកម្មសាធារណៈពេញលេញ ដែលផ្តល់ជូនដោយថ្នាក់ឃុំសង្កាត់ និងថ្នាក់ស្រុកខណ្ឌ។ ប្រសិនបើយើងអាចស្វែងរកវិធីដំណើរការ ដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាទទួលបាននូវការអប់រំ ការថែទាំសុខភាព ​ឬក៏ទៅធ្វើឯកសារផ្សេងៗដោយរដ្ឋបាលក្នុងតំបន់នោះ យើងអាចនិយាយដោយមានអត្ថន័យថា មានការរាប់បញ្ចូលគ្នាទាំងអស់ នៅក្នុងប្រទេសកម្ពុជាបានហើយ។ ហើយប្រសិនបើយើងមានតួលេខដែលអាចទុកចិត្តបាន និងលម្អិតនៅថ្នាក់សហគមន៍ នោះយើងអាចសង្ឃឹមបានថា គ្មានអ្នកដែលនៅសេសសល់ និងត្រូវបានគេទុកចោលនោះឡើយ។

កំណែទម្រង់ I-SAF

ការអនុវត្តនៃក្របខណ្ឌគណនេយ្យភាពសង្គម គឺជាដំណើរការកំណែទម្រង់ដ៏ធំ ដែលគាំទ្រដោយអន្តរជាតិ ដែលប្រទេសកម្ពុជា ក៏បានចូលរួមកាលពីទសវត្សរ៍កន្លងទៅផងដែរ ដើម្បីទទួលបានសមិទ្ធផលពីគោលបំណងនៃការអភិវឌ្ឍមួយចំនួនរបស់ខ្លួន ដោយធ្វើឲ្យអាជ្ញាធរ និងអ្នកផ្តល់សេវាកម្ម មានការឆ្លើយតបលឿនជាងមុនទៅលើសិទ្ធិ តម្រូវការ និងការទាមទារ ពិតប្រាកដរបស់ប្រជាពលរដ្ឋ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមមួយ រវាងស្ថាប័នរដ្ឋាភិបាល និងវិស័យសង្គមស៊ីវិល ដែលទទួលផលបានពីការគាំទ្រជាប់ជានិច្ច ពីដៃគូអន្តរជាតិផ្សេងៗ។

 

ក្នុងនាមជាអង្គការមួយ ដែលមានប្រវត្តិយូរអង្វែងមកហើយ ពាក់ព័ន្ធនឹងបញ្ហានៃការចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យមូលដ្ឋាននោះ API បានសន្មតថា ខ្លួនជាអ្នកមានតួនាទីនាំមុខគេក្នុងការផ្តួចផ្តើមគំនិត និងគម្រោងជាច្រើន ដែលជាដំណើរការ I-SAF។ ទោះយ៉ាងណាក៏ដោយ ឆ្លុះបញ្ចាំងមកមើលលើបទពិសោធន៍របស់យើងវិញ នៅឆ្នាំដំបូងៗ នៃការងារលើការផ្សព្វផ្សាយ និងការអនុវត្តកំណែទម្រង់ទាំងនេះ យើងបានឈានដល់ការសន្មតថា ក្រុមជួបការលំបាក និងជាពិសេសជនពិការ គឺនៅតែមិនសូវមានអ្នកតំណាង ហើយសំឡេងរបស់ពួកគេ មិនទាន់ត្រូវបានគេដឹងឮ ឲ្យពិតប្រាកដនៅឡើយទេ។

គំនិតរបស់គម្រោង

ដូច្នេះ​ ជាមួយនឹង​ការគាំទ្រពី VOICE ជាកម្មវិធីនៃប្រទេសហូឡង់ ដែលផ្ដល់ជាជំនួយ ហើយធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដោយអង្គការ OXFAM និងក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់យើងពី Epic Arts នោះ API បានសម្រេចចិត្ត លើកយកវិធីសាស្ត្រនៃការច្នៃប្រឌិតថ្មី ដែលមានគោលបំណង ក្នុងការបង្កើនឲ្យមានការរាប់បញ្ចូលគ្នាទាំងអស់ជាសំខាន់ និងការចូលរួមរបស់ជនពិការ ជាទិដ្ឋភាពដ៏សំខាន់មួយក្នុងជីវិតសង្គមក្នុងសហគមន៍របស់ពួកគេ ក៏ដូចជាក្នុងដំណើរការនៃកំណែទម្រង់ I-SAF ខ្លួនវាផងដែរ ដោយសារតែចាប់ពីមានវានៅទីនេះមក ការសម្រេចចិត្តក៏ត្រូវបានធ្វើឡើង ថាតើសេវាសាធារណៈត្រូវបានផ្ដល់ជូនប្រកបដោយប្រសិទ្ធភាពរបៀបណានោះ នៅក្នុងពេលអនាគត។

 

បច្ចុប្បន្ននេះ យើងកំពុងតែដំណើរការគម្រោងនេះ ក្នុងឃុំចំនួនប្រាំពីរក្នុងខេត្តតាកែវ ដែលមានថវិកាចំនួន ១៥០,០០០ ដុល្លារអាមេរិក។ យើងនៅតែជឿជាក់ ថាលទ្ធផលដែលយើងនឹងទទួល និងមេរៀនដែលបានរៀន ត្រូវបានប្រើប្រាស់ជាទូទៅ នៅក្នុងតំបន់ដែលស្រដៀងគ្នានេះ នៅពាសពេញផ្ទៃប្រទេស។​

 

វិធីសាស្ត្ររបស់យើង គឺអាស្រ័យជាពិសេស លើការតម្លើងសំឡេងរបស់ជនពិការ ដែលរស់នៅក្នុងឃុំទាំង ៧ នេះ ដោយផ្តល់ឲ្យពួកគេនូវ ឱកាសដើម្បីបង្ហាញពីអារម្មណ៍ដែលពួកគេមាន ក្នុងបរិយាកាសមួយ ដែលបើកចំហ សេរី និងអំណោយផល។ យើងលើកទឹកចិត្តជនពិការផ្សេងៗគ្នា ជាពិសេសដូចជា ជនពិការភ្នែក ជនពិការត្រចៀក ជនពិការដៃជើង ឬក៏ពិការភាពក្នុងការរៀនសូត្រ ដើម្បីឲ្យគេផ្តល់ជាមតិយោបល់លើសេវាកម្មអប់រំ សុខភាព និងរដ្ឋបាល ក្នុងការខិតខំប្រឹងប្រែងមួយដើម្បីកំណត់នូវឧបសគ្គចម្បង ដែលពួកគេបានជួបប្រទះ។ ភាពចម្រុះនៃអ្នកដែលចូលរួមក្នុងគម្រោងរបស់យើង ដែលភាគច្រើនគឺចេញពីក្រុម ដែលជួបភាពលំបាក មានដូចជា ស្ត្រី យុវជន ប្រជាជនដែលមានចំណូលទាប គឺជាជនសំខាន់ សម្រាប់ការតំណាងដ៏ត្រឹមត្រូវមួយ ពីការពិតដ៏ស្មុគស្មាញក្នុងរឿងនេះ ហើយក៏ដូចជាការធ្វើសុពលភាពនៃលទ្ធផល ក្នុងការស្រាវជ្រាវរបស់យើង ដែលសង្ឃឹមថាវានឹងផ្ដល់ជូនបានតាមការរំពឹងទុកផងដែរ។

អ្វីដែលយើងសង្ឃឹមថានឹងសម្រេចបាន

ចាប់ផ្តើមឡើងពីការវាយតម្លៃលើស្ថានភាពបច្ចុប្បន្នរបស់ពួកគេ និងស្របពេលតែមួយដែលយើងកំពុងនឹងប្រើប្រាស់ឧបករណ៍ស្តង់ដារមួយចំនួននៃស្ថិតិ ដែលជាការវិភាគនូវបរិមាណ និងគុណភាពនោះ យើងសង្ឃឹមថា មិនត្រឹមតែ នឹងមានរូបភាពនៃតថភាពច្បាស់ ដែលប្រសើរជាងមុន អាចឲ្យកំណត់បញ្ហាចម្បង ដែលត្រូវតែធ្វើការលើកយកមកនិយាយដោះស្រាយ ដោយការធ្វើកំណែទម្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែធ្វើការផ្ដួចផ្តើមកិច្ចសន្ទនាពីការរាប់បញ្ចូលជាមួយគ្នា និងការចូលរួម ដែលនៅក្នុងគំនិតរបស់យើង វាគួរតែត្រូវបានក្លាយជាផ្នែកមួយដែលជាទម្លាប់ក្នុងតំបន់ ដែលបង្កើតមូលដ្ឋានក្នុងការសម្រេចចិត្តនានា ក្នុងពេលអនាគត។

 

យ៉ាងណាមិញ ដើម្បីឲ្យមានរឿងនេះកើតឡើង ជាបឋមយើងចាំបាច់ត្រូវតែធ្វើឲ្យប្រាកដថា ជនពិការផ្សេងៗគ្នា ត្រូវបានផ្តល់ជូនជាមុននូវលក្ខខណ្ឌដែលត្រឹមត្រូវសម្រាប់ពួកគេ ដើម្បីធ្វើការបង្ហាញទស្សនៈរបស់ពួកគេដែលប្រកបដោយអត្ថន័យ និង​ជំនួយនោះបានជាក្លាយជាផ្នែកមួយនៃជិវិតប្រចាំថ្ងៃពួកគេ។ នេះមានន័យថាក្នុងចំណោមរឿងជាច្រើនទៀតដែលយើងត្រូវការ ដំណោះស្រាយជាប្រព័ន្ធក្នុងរយៈពេលយូរអង្វែង សម្រាប់ការចល័តដែលរាប់បញ្ចូលជាមួយគ្នា ដើម្បីទទួលបាននូវសេវាកម្មសាធារណៈដ៏ទូលំទូលាយ សម្រាប់ឯកសារ និងធាតុផ្សព្វផ្សាយ ដែលអាចអាន និងយល់បាន សម្រាប់ការអប់រំដែលរាប់បញ្ចូលគ្នាទាំងអស់ និងសេវាថែទាំសុខភាពដ៏មានប្រសិទ្ធភាពបន្ថែមទៀត។

Stories That Matter

ជាការពិតណាស់ មានគោលបំណងប្រកបដោយមហិច្ឆិតាជាច្រើន ដែលមិនអាចសម្រេចបានឡើយក្នុងរយៈពេលពីរបីឆ្នាំនោះ។​ តែយ៉ាងណាក៏ដោយ ដោយការកសាងបទពិសោធន៍ពីគម្រោងនេះ API សង្ឃឹមថា អ្វីដែលបានបង្ហាញក្នុងការធ្វើការងារនៅខេត្តតាកែវ ពិតអាចត្រូវបានយកទៅអនុវត្តនៅពេលក្រោយ នៅកន្លែងផ្សេងទៀតដូចគ្នាអ៊ីចឹង។ ដូច្នេះ យើងជឿជាក់ថា ការចែកចាយរឿងរ៉ាវនៃអ្នកចូលរួមក្នុងគម្រោងរបស់យើង ទិន្នន័យដែលយើងបានប្រមូល និងសេចក្តីសន្មតដែលយើងបានធ្វើឡើង គឺជាផ្នែកមួយដែលមានសារៈសំខាន់ខ្លាំងណាស់ ចំពោះអ្វីដែលយើងកំពុងតែធ្វើ។

 

ការណ៍នេះ អនុញ្ញាតឲ្យមានដំណើរការនៃការសិក្សារួមមួយ ដែលយើងចង់រក្សាទុក ជាការបើកចំហ និងមានអន្តរកម្មច្រើនបំផុត តាមដែលអាចទៅរួច ព្រោះហេតុនេះហើយ ទើបយើងបានជ្រើសរើសក្នុងការប្រើប្រាស់យ៉ាងពេញលេញនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗ និងជាពិសេសក្នុងការផលិតវីដេអូឯកសារ។

 

រឿងដែលតួអង្គសំខាន់របស់យើងបានលើកមកប្រាប់ ពិតជាមានអត្ថន័យណាស់សម្រាប់យើង ព្រោះមិនត្រឹមតែដោយសារតែពួកគេមានបទពិសោធន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារថា ទោះបីជាពួកគេមានទស្សនៈខុសៗគ្នារៀងខ្លួនមែន ក៏ពួកគេបានធ្វើជាគំនូរព្រាងនៃការដៅដ៏ទូលំទូលាយមួយ ដែលបង្ហាញថាមានរឿងជាច្រើនណាស់ដែលយើងត្រូវធ្វើ ប្រសិនបើយើងចង់ឲ្យកម្ពុជាក្លាយជាប្រទេសមួយ ដែលសំឡេងរបស់ប្រជាជន​ពីគ្រប់ទិសទីទាំងអស់ ត្រូវបានគេដឹងឮនោះ។

អ្វីដែលយើងបានរៀនសូត្រពីពេលកន្លងមក

ហេដ្ឋារចនាសម័ន្ធ ដែលសមរម្យនិងអាចទទួលយកបាន គឺពិតជាសំខាន់ណាស់ ប្រសិនបើជនពិការចង់មានភាពសប្បាយរីករាយនៃភាពស្មើគ្នា ក្នុងការទទួលបាននូវសេវាសាធារណៈនោះ។ ប៉ុន្តែរឿងនេះ វាមាន​អត្ថន័យលើសពី ផ្លូវរលោងស្មើ ឬក៏ផ្លូវជម្រាលសម្រាប់អ្នកប្រើប្រាស់កៅអីរុញទៅទៀត ថ្វីបើហេដ្ឋារចនាសម្ព័ន្ធទាំងនោះ គឺពិតជាសំខាន់មែន និងមានប្រយោជន៍សម្រាប់ពលរដ្ឋទូទៅថែមទៀត។ ហេដ្ឋារចនាសម័ន្ធឌីជីថល រួមទាំងការគ្របដណ្តប់សេវាអ៊ីនធឺណិតតាមទូរសព្ទចល័ត ក៏ដូចជាការចូលទៅកាន់គេហទំព័រ និងកម្មវិធីនានាបាន គឺពិតជាមានសារៈសំខាន់ដូចគ្នា។

ចូលរួមក្នុងកិច្ចសន្ទនា

យើងចង់បើកកិច្ចសន្ទនានេះ និងអញ្ជើញអ្នក ដើម្បីចែករំលែកការគិត និងបទពិសោធន៍ផ្ទាល់ខ្លួនជាមួយបញ្ហាទាំងនេះ មិនថាអ្នកជាជនពិការ ឬក៏មិនមែនជាជនពិការក៏ដោយចុះ។

 

វិធីមួយដែលអាចធ្វើការចូលរួម ក្នុងកិច្ចសន្ទនារបស់យើងបានគឺ ចូលរួមក្នុងទំព័រហ្វេសប៊ុក ដែលអ្នកអាចធ្វើការផ្លាស់ប្តូរការយល់ឃើញជាមួយនឹងអ្នកចូលរួមក្នុងគម្រោង និងសមាជិកក្រុមរបស់យើងផងដែរ។ អ្នកក៏អាចប្រើប្រាស់ទូរសព្ទដៃ ឬក៏ថតវីឌីអូខ្លីៗ និងប្រាប់រឿងរ៉ាវរបស់អ្នកមកកាន់យើងទៀតផង។

 

យើងពិតជាមានភាពសប្បាយរីករាយក្រៃលែង ក្នុងការស្តាប់នូវទស្សនៈរបស់អ្នកអំពីជនពិការ និងសេវាកម្មសាធារណៈ ហើយយើងនឹងដាក់ផ្សាយនូវវីឌីអូណា ដែលមានការពាក់ព័ន្ធ និងជាទីចាប់អារម្មណ៍បំផុតនៅលើទំព័រយូធូបរបស់យើង។