សិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេវាកម្មច្រកចេញចូលតែមួយ

| 9-ខែ​មិថុនា-2021

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ (OW4C)របស់យើង បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេវាកម្មច្រកចេញចូលតែមួយនៅក្នុងខេត្តបាត់ដំបង។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរមុខងារ និងធនធាន (ក្រសួងមហាផ្ទៃ) ក៏ដូចជាសមាជិកក្រុមប្រឹក្សាខេត្តក្រុង អភិបាល ប្រធានរដ្ឋបាល និងប្រធានអង្គភាព ដែលធ្វើការជាមួយការិយាល័យច្រកចេញចូលតែមួយនៅស្រុកគោលដៅចំនួន ៥ នៅក្នុងខេត្តនេះ។ អង្គការសង្គមស៊ីវិល អ្នកស្ម័គ្រចិត្តជាយុវជន និងក្រុមការងារ OW4C របស់ API បានបង្ហាញពីសមិទ្ធិផលនៃគម្រោង និងបានធ្វើការពិភាក្សាអំពីបញ្ហាប្រឈម និងសំណូមពរនានាដែលលើកឡើងដោយប្រជាពលរដ្ឋផងដែរ។