ក្នុងឱកាសអបអរសាទរ ទិវាសិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០២៦ ក្រោមប្រធានបទ «ការធានានូវសុចរិតភាពព័ត៌មាន និងតម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា» សមាជិកនៃក្រុមការងារសិទ្ធិទទួលព័ត៌មាន និងអង្គការដៃគូ បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដើម្បីលើកស្ទួយការចូលរួមបន្តក្នុងការលើកកម្ពស់ សុចរិតភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋនៅកម្ពុជា។
សេចក្តីថ្លែងការណ៍នេះ ធ្វើការអំពាវនាវឱ្យមានការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ឱ្យស្របតាមស្តង់ដារអន្តរជាតិ និងធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្ត្រី យុវជន ប្រជាជនដើមភាគតិច និងក្រុមជនងាយរងគ្រោះ អាចទទួលបានព័ត៌មានដែលទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃ និងការអភិវឌ្ឍន៍របស់ពួកគេ។
👉 ទាញយកសេចក្តីថ្លែងការណ៍ពេញ៖ សេចក្តីថ្លែងការណ៍រួម-ភាសាខ្មែរ