យុវជនក្នុងមូលដ្ឋានបានចូលរួមក្នុងយុទ្ធនាការលើកកម្ពស់ការយល់ដឹង

| 18-ខែ​មិថុនា-2021

នៅខែមិថុនា ឆ្នាំ២០២១ ក្រុមការងារគម្រោងរបស់យើងបានបញ្ចប់យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការការពារពីជំងឺកូវីដ-១៩ នៅស្រុកចិត្របុរី ខេត្តក្រចេះ។ តំណាងយុវជន និងសមាជិកក្រុមប្រឹក្សាឃុំមកពីឃុំថ្មគ្រែ ថ្មអណ្ដើក កន្ទួត សំបុក និងកោះជ្រែង បានចូលរួមក្នុងការផ្តួចផ្តើមផ្សព្វផ្សាយនេះ ដែលបានផ្តោតលើបញ្ហានានាមានទាំងការស្វ័យសិក្សា និងការរៀនសូត្រតាមប្រព័ន្ធអ៊ីនធឺណិត ជៀសវាងការបោះបង់សាលារៀននិងការបង្ការបទជួញដូរមនុស្ស។ សកម្មភាពស្រដៀងគ្នានេះផងដែរ ត្រូវបានរៀបចំឡើងនៅស្រុកស្អាង នៃខេត្តកណ្តាល។ យុទ្ធនាការជុំទី ៣ ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនានេះ ផ្តោតសំខាន់លើប្រធានបទនៃការគ្រប់គ្រងសំរាមដោយការដាក់បដានៅតាមទីសាធារណៈ និងវិធីសាស្ត្រចំណាស់ គឺការដើរប្រាប់តាមផ្ទះតែម្ដង។

width=600

នេះជាផ្នែកមួយនៃគម្រោងឧបត្ថម្ភថវិកាដោយអង្គការយូនីសេហ្វ ដែលមានឈ្មោះថា ការពង្រឹងការចូលរួមរបស់យុវជនក្នុងការធ្វើផែនការ និងថវិកាក្នុងមូលដ្ឋានoandordquo; ដោយយើងបានសង្កត់ធ្ងន់លើតម្រូវការយុវជននៅក្នុងសហគមន៍ទាំងអស់ ឲ្យទទួលបានការយល់ដឹងកាន់តែច្បាស់ពីវិធីដែលរដ្ឋបាលមូលដ្ឋានធ្វើការ ដើម្បីអាចឲ្យពួកគេចូលរួមក្នុងដំណើរការសម្រេចចិត្តបានប្រកបដោយប្រសិទ្ធភាព។ តាមរយៈការផ្សព្វផ្សាយក្នុងកូនសៀវភៅព័ត៌មានស្តីអំពីថវិកាឃុំសង្កាត់ យើងសង្ឃឹមថាវានឹងបង្កើនការយល់ដឹងជាសាធារណៈអំពីប្រភពចំណូលសំខាន់ៗ ដែលមានសម្រាប់រដ្ឋបាលមូលដ្ឋាន ក៏ដូចជាវិធីដែលថវិកាទាំងនេះត្រូវបានចំណាយជាបន្តបន្ទាប់នៅពេលអនាគត។