នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមការងារគម្រោងការទទួលបានព័ត៌មានសម្រាប់ទាំងអស់គ្នា (A4A) របស់យើង បានរៀបចំកិច្ចប្រជុំបូកសរុបបញ្ហាសហគមន៍ និងសំណូមពរ ការជ្រើសតាំងតំណាងយុវជនមកពីស្រុកចិត្របុរី (ក្រចេះ) និងការរៀបចំសម្រាប់សិក្ខាសាលាថ្នាក់ជាតិស្តីពីការទទួលបានព័ត៌មានសម្រាប់ទាំងអស់គ្នា។ អ្នកចូលរួមសរុបមានជិត ១០០ នាក់ដែលភាគច្រើនគឺជាស្ត្រី។ សកម្មភាពនេះគឺជាផ្នែកមួយនៃគម្រោងរបស់យើង ដែលមានឈ្មោះថា ការទទួលបានព័ត៌មានសម្រាប់ទាំងអស់គ្នាoandordquo; (A4A) ដែលឧបត្ថម្ភថវិកាដោយក្រសួងការបរទេសអាមេរិក ដោយអនុវត្តក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) ដោយផ្ដោតលើការទទួលបានព័ត៌មានពីសំណាក់ស្ត្រីជាជនជាតិដើមភាគតិចនៅខេត្តក្រចេះ កំពង់ធំ និងពោធិ៍សាត់។