ថ្មីៗនេះយើងបានធ្វើការស្ទង់មតិតាមអ៊ីនធឺណិត ជាមួយអាជីវករលក់ដូរតាមដងផ្លូវជាស្រ្តីជាង ២០០ នាក់អំពីបញ្ហាទាក់ទងនឹងអាជីវកម្មរបស់ពួកគេ ក្នុងកំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ ១៩។ កាលពីសប្តាហ៍មុន API, IDEA និង CPDD បានប្រមូលធាតុចូលបន្ថែម ពីសមាជិកអង្គការក្រៅរដ្ឋាភិបាល អាជីវកម្មខ្នាតតូច យុវជន និងអ្នកលក់ដូរតាមដងផ្លូវចំនួន ៦៥ នាក់បន្ថែមទៀតពីខេត្តសៀមរាប បាត់ដំបង និងភ្នំពេញ ដើម្បីបញ្ចប់របាយការណ៍ស្ទង់មតិ និងបង្កើតជាអនុសាសន៍សំខាន់ៗដល់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហារបស់អាជីវករលក់ដូរតាមដងផ្លូវក្នុងកំឡុងពេលដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ ១៩ នេះ។ គម្រោងនេះទទួលបានការគាំទ្រពី USAID តាមរយៈអង្គការផេកកម្ពុជា (Pact Cambodia) និងត្រូវបានអនុវត្តដោយ API នៅក្នុងភាពជាដៃគូជាមួយ CPDD និង IDEA។