ឆេងដឹហ្គេមអឹកាដឺមី៖ វគ្គបណ្ដុះបណ្ដាលការតស៊ូមតិសម្រាប់អង្គការសហគមន៍

| 6-ខែ​កញ្ញា-2021

នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១ គម្រោងឆេងដឹហ្គេមអឹកាដឺមី ដែលទទួលបានការឧបត្ថម្ភថវិកាពីមូលនិធិ Wilde Ganzen បានបើកវគ្គបណ្តុះបណ្តាលតស៊ូមតិតាមអ៊ីនធឺណិតជាមួយអង្គការទ្រទ្រង់ស្ត្រីខ្មែរ (COWS) នៃខេត្តកំពង់ធំ។ ផែនការតស៊ូមតិរបស់ពួកគេផ្តោតលើអាជ្ញាធរមូលដ្ឋាន រដ្ឋបាលព្រៃឈើ និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីរៃអង្គាសថវិកាសម្រាប់ការគ្រប់គ្រងព្រៃសហគមន៍។ សមាជិកសហគមន៍ភាគច្រើនជាជនជាតិដើមភាគតិចកួយ ដែលរស់នៅក្នុងស្រុកប្រាសាទបល្ល័ង្គ។ ដោយមានការសម្របសម្រួលពី API កិច្ចប្រជុំជាមួយអ្នកពាក់ព័ន្ធក្នុងមូលដ្ឋានត្រូវបានរៀបចំឡើង ដើម្បីកៀរគរធនធានសម្រាប់គោលដៅនេះ ដើម្បីឱ្យសហគមន៍មានទំនុកចិត្តឡើងវិញ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ព្រៃឈើរបស់ពួកគេដោយមិនមានជម្លោះ។ ដោយឡែកនៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ វគ្គបណ្តុះបណ្តាលតាមអ៊ីនធឺណិតដូចគ្នានេះ ត្រូវបានធ្វើឡើងជាមួយក្រុមទ្រទ្រង់ភូមិ (VSG) ដែលជាអង្គការសង្គមស៊ីវិល មានសកម្មនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ VSG ផ្តោតលើ ការបញ្ឈប់ឧក្រិដ្ឋកម្មការឈូសឆាយព្រៃលិចទឹកoandordquo;។