នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២១ តំណាងនៃអង្គការសហគមន៍ចំនួន ១៤ មកពីខេត្តបន្ទាយមានជ័យ និងកំពង់ស្ពឺបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដែលមានគោលបំណងក្នុងការជួយពួកគេឱ្យបង្កើតផែនការតស៊ូមតិ ដោយកំណត់ឲ្យបានច្បាស់លាស់នូវបញ្ហាចម្បង ដែលពួកគេចង់ដោះស្រាយ និងផលប៉ះពាល់នៃបញ្ហាទាំងនេះនៅលើសហគមន៍របស់ខ្លួន ក៏ដូចជាសកម្មភាពសំខាន់ៗ ដែលពួកគេចង់ធ្វើ ដើម្បីសម្រេចបានគោលដៅតស៊ូមតិរបស់ពួកគេ។ នៅក្នុងក្របខណ្ឌនៃវគ្គដូចគ្នានេះ ក្រុមគម្រោងរបស់យើងក៏បានផ្តល់នូវវគ្គតម្រង់ទិសពីរបៀបប្រើប្រាស់កម្មវិធីតេឡេក្រាម ហើយក៏បានពន្យល់តំណាង CBO នូវមូលដ្ឋានគ្រឹះនៃគោលនយោបាយរបស់យើងស្តីពីការការពារពីការបៀតបៀនផ្លូវភេទ ការកេងប្រវ័ញ្ច និងការរំលោភបំពាន (PSEA) និងគោលនយោបាយការពារកុមាររបស់យើង ។ វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោងរបស់យើងដែលមានឈ្មោះថា សំឡេង និងសកម្មភាពប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពoandordquo; ដែលឧបត្ថម្ភថវិកាដោយ Bread for the World និង DanChurchAid និងអនុវត្តដោយ API ក្នុងគោលបំណងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល ដែលមានសកម្មភាពនៅក្នុងមូលដ្ឋាន។