កាលពីសប្តាហ៍មុន API បានបង្ហាញការគាំទ្រលើឯកសារគោល ដែលដៃគូរបស់យើងមកពីវេទិកាអង្គការក្រៅរដ្ឋាភិបាលបានផ្ញើទៅកាន់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាដោយស្នើឲ្យសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ ២០២១ ត្រូវបានពិចារណាឡើងវិញ។ បណ្តាញទាំងឡាយបានរួបរួមគ្នាជាក្រុមមានដូចជា អង្គការសង្គមស៊ីវិលផ្សេងៗ មានការព្រួយបារម្ភជាខ្លាំងអំពីផលប៉ះពាល់នៃការកាត់បន្ថយថវិកា ដែលបានគ្រោងទុកសម្រាប់ប្រើប្រាស់ឲ្យបានពេញសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តមុខងារ ដែលបានកំណត់ឡើងមកបានត្រឹមត្រូវតាមក្របខណ្ឌច្បាប់ ដែលមានស្រាប់ និងផលប៉ះពាល់ដល់ការប្ដេជ្ញាក្នុងការធ្វើឲ្យមានការរីកចម្រើនបន្ថែមទៀតសម្រាប់ដំណើរឆ្ពោះទៅកាន់វិមជ្ឈការ និងវិសហមជ្ឈការនៅឆ្នាំក្រោយៗ។ API ក៏មានក្ដីកង្វល់ទាំងនេះដូចគ្នា ហើយតែងតែតស៊ូមតិស្នើឲ្យគណៈប្រតិភូ ដែលមានសមត្ថភាពចាប់តាំងពីថ្នាក់ខ្ពស់បំផុត រហូតដល់ថ្នាក់រដ្ឋបាលក្នុងមូលដ្ឋាន ធ្វើយ៉ាងណាឲ្យសកម្មភាពនេះពិតជានាំមកនូវសេចក្តីសម្រេចចិត្ត ដែលកាន់ខិតទៅជិតប្រជាពលរដ្ឋ ធ្វើឲ្យមានការចូលរួមផ្ទាល់យ៉ាងទូលំទូលាយ ប្រកបដោយបិរយាប័ន្ន ហើយទីបំផុតនឹងធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃសេវាកម្មសាធារណៈ ដែលផ្ដល់ដល់ប្រជាជន។