កិច្ចជជែកពិភាក្សាស្តីពីគណនេយ្យភាពសង្គម និងបរិយាប័ន្ន

| 26-ខែ​ឧសភា-2021

នៅថ្ងៃទី ២៦ ខែឧសភា ប្រធានកម្មវិធីជាន់ខ្ពស់របស់យើងគឺលោកផាន ភ័ព្វបារមី បានចូលរួមកិច្ចពិភាក្សាផ្ទាល់អំពីគណនេយ្យភាពសង្គម និងបរិយាប័ន្ននៃពិការភាព ជាមួយនឹងវិទ្យុអេហ្វអឹម ១០២ ដោយកម្មវិធីនេះត្រូវបានរៀបចំឡើង និងសម្របសម្រួលដោយលោកស្រី កឹម សុគន្ធី។ អ្នកចូលរួមបានបកស្រាយអំពីនិយមន័យនៃគណនេយ្យភាពសង្គម និងបញ្ហាប្រឈមទូទៅ ដែលជនពិការកំពុងប្រឈមជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ការសន្និដ្ឋានមួយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបញ្ជ្រាបពិការភាពទៅគ្រប់វិស័យក្នុងជីវិតសង្គម និងធ្វើឲ្យការអភិវឌ្ឍប្រទេសកម្ពុជាកាន់តែមានបរិយាប័ន្ន។ អ្នកអាចស្តាប់ការថតទុកការផ្សាយនេះបានតាមរយៈតំណនេះ ហើយវាក៏មានការបកប្រែជាភាសាកាយវិការផងដែរ។