នៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២១ គម្រោងរបស់យើងដែលមានឈ្មោះថា ការចូលរួមរបស់យុវជនក្នុងការធ្វើផែនការនិងថវិកាក្នុងមូលដ្ឋានoandordquo; បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងមួយ ដើម្បីកំណត់ និងចែករំលែកមេរៀនដែលបានសិក្សា និងការអនុវត្តល្អៗ បញ្ហាប្រឈមដែលជួបប្រទះក្នុងកំឡុងពេលអនុវត្តគម្រោង និងស្វែងយល់ពីដំណោះស្រាយ ដែលអាចទៅរួច។ មនុស្សជិត ៥០ នាក់បានចូលរួមក្នុងកិច្ចប្រជុំ ដែលក្នុងនោះភាគច្រើនជាស្ត្រី។ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់យុវជន ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋ ចំពោះការធ្វើផែនការ និងថវិកាក្នុងមូលដ្ឋាន ហើយតំណាងយុវជនក៏បានកោតសរសើរចំពោះគម្រោងនេះដែរ ដោយបានលើកឡើងថា វាបានធ្វើឱ្យពួកគេមានទំនុកចិត្តក្នុងការចូលរួមជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការយល់ដឹងពីតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នទាំងនេះ បានកាន់តែប្រសើរ និងមានចំណាប់អារម្មណ៍បន្ថែមលើផែនការវិនិយោគឃុំសង្កាត់។ ថ្វីត្បិតតែគម្រោងនេះត្រូវបានបញ្ចប់ទៅមែន តែយុវជននៅតែសកម្ម និងបន្តចូលរួមក្នុងដំណើរការរៀបចំផែនការវិនិយោគឃុំសង្កាត់ដដែល។