នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារគម្រោងរបស់យើងបានរៀបចំកិច្ចប្រជុំតាមអ៊ីនធឺណិតជាមួយអង្គការសហគមន៍ចំនួន ១០ និងក្រុមប្រឹក្សាមូលដ្ឋានក្នុងខេត្តពោធិ៍សាត់។ យើងបានពិភាក្សាអំពីប្រធានបទការពង្រឹងសមត្ថភាពរបស់ CBOs ហើយតំណាងរបស់ពួកគេបានលើកឡើងពីបញ្ហាមួយចំនួនជាមួយសមាគមក្រុមប្រឹក្សាស្រុក និងខេត្ត។ ក្នុងអំឡុងកិច្ចប្រជុំនោះ អ្នកចូលរួមបានចង្អុលបង្ហាញថាមានបញ្ហានៅក្នុងសហគមន៍របស់ពួកគេដូចជា បទឧក្រិដ្ឋ និងកង្វះការចាត់វិធានការទាន់ពេលវេលាពីអាជ្ញាធរ ការលំបាកក្នុងការធ្វើដំណើរទៅមក និងចូលរួមកិច្ចប្រជុំទៀងទាត់របស់ក្រុមប្រឹក្សាមូលដ្ឋាន ការបង្ហាញព័ត៌មានសាធារណៈមិនគ្រប់គ្រាន់ពីសំណាក់មន្រ្តី និងបញ្ហាជាច្រើនទៀត ដែលរារាំងសាធារណជនមិនឱ្យចូលរួមក្នុងកិច្ចប្រជុំបាន។ ទោះបីជាយ៉ាងណាក៏ដោយ ជាលទ្ធផលនៃការពិភាក្សាក្រុមរួចមក ពួកយើងអាចដាក់សំណើមួយចំនួនទៅអាជ្ញាធរឃុំស្រុកនានា ទាក់ទងនឹងទំនាស់ដីធ្លី ការល្បាតព្រៃសហគមន៍ ការដាំដើមឈើ ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ និងការរៀបចំគណៈកម្មការសហគមន៍ឡើងវិញ។ សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃគម្រោងរបស់យើងដែលមានឈ្មោះថា សំឡេងនិងសកម្មភាពរបស់ប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពoandordquo; ដែលផ្តល់មូលនិធិដោយ Bread for the World និង DanChurchAid ដោយសហការជាមួយការផ្តួចផ្តើមផ្សេងទៀតរបស់យើង ដែលផ្តោតលើការលើកកម្ពស់សមត្ថភាពប្រតិបត្តិការ និងស្ថាប័នរបស់សមាគមក្រុមប្រឹក្សាមូលដ្ឋាន។