សង្គមស៊ីវិលពិភាក្សាអំពីកិច្ចការពារសង្គម

| 23-ខែ​មេសា-2021

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក ឡាំ សុជាតិ នាយកវិទ្យាស្ថាន API បានចូលរួមកិច្ចពិភាក្សាក្នុងការលើកកម្ពស់ការសហការ ដើម្បីឆ្លើយតបទៅនឹងកិច្ចគាំពារសង្គមចំពោះផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំពោះអាជីវកម្មខ្នាតតូច និងបង្កើតផែនការសកម្មភាពរួមគ្នា ដែលរៀបចំឡើងដោយបេឡាជាតិសន្តុិសុខសង្គម (ប.ស.ស)។កិច្ចប្រជុំពិភាក្សាពេញមួយព្រឹកនេះផ្ដល់នូវអ្វីដែលថ្មី តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងសង្ឃឹមយ៉ាងមុតមាំថា អង្គការសង្គមស៊ីវិល និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងកិច្ចពិភាក្សាមួយនេះ កាន់តែបង្កើនកិច្ចសហការរវាងគ្នាឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីធានាបាននូវភាពល្អប្រសើរ ក្នុងការបង្កើតផែនការសកម្មភាពរួមគ្នា ឆ្លើយតបទៅនឹងកិច្ចគាំពារសង្គមចំពោះផលប៉ះពាល់នៃវីរុសកូវីដ-១៩ ក្នុងស្ថានភាពកំពុងរីករាលដាលកាន់តែខ្លាំងនាពេលបច្ចុប្បន្ននេះ។ កិច្ចប្រជុំពិភាក្សាខាងលើត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) ដែលប្រព្រឹត្តទៅនៅអង្គការផេកកម្ពុជា (PACT) ដោយមានវត្តមានចូលរួមពីតំណាងអង្គការសំខាន់ៗដូចជា អង្គការពលកម្មអន្តរជាតិ (ILO), អង្គការ Gret, AFD, UNDP, CPDD, IDEA, និងអង្គការសង្គមស៊ីវីលជាតិ និងអន្តរជាតិរួមទាំងអង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង ៣០ នាក់។