នាសប្ដាហ៍ទី ២ នៃខែកញ្ញាក្រុមគម្រោងឌីជីថល I-SAF របស់យើងបានបង្កើតវគ្គបណ្តុះបណ្តាលចំនួនពីរ ជាមួយអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ជាង ៦០ នាក់ មកពីខេត្តក្រចេះ ស្ទឹងត្រែង និងមណ្ឌលគីរី។ គោលបំណងសំខាន់នៃវគ្គនេះ គឺដើម្បីពង្រឹងសមត្ថភាពរបស់ CAF ថ្មី ធ្វើឲ្យពួកគេអាចជួយសម្របសម្រួលព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) និងយុទ្ធនាការបង្ហាញពីថវិកា ក៏ដូចជាប័ណ្ណដាក់ពិន្ទុសហគមន៍ ការប្រជុំជួបមុខផ្ទាល់ និងកិច្ចប្រជុំ JAAP ជាដើម ដែលទាំងអស់នេះពិតជាសំខាន់សម្រាប់ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម (ISAF) នៅថ្នាក់ស្រុក និងឃុំ។ វគ្គបណ្តុះបណ្តាលនេះ បានប្រើវិធីសាស្ត្របែបកូនកាត់ដោយរួមបញ្ចូលគ្នានូវការតេតាមវីដេអូ ជាមួយគ្រូឧទ្ទេសនៅការិយាល័យ API និងការធ្វើបទបង្ហាញផ្ទាល់ដោយអង្គការក្រៅរដ្ឋាភិបាលជាដៃគូរបស់យើង ក្នុងអំឡុងពេលប្រជុំទល់មុខគ្នានៅទីតាំងផ្ទាល់។ ទិដ្ឋភាពក្រោយនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអនុញ្ញាតឱ្យយើងធ្វើការងារជាក្រុម និងអនុវត្តនៅក្នុងវគ្គបាន ទោះបីជាការធ្វើប្រព្រឹត្តិទៅនៅទីតាំងផ្ទាល់ នៅតែមិនអាចកើតឡើងបាន ដោយសារតែការរឹតត្បិតព្រោះជំងឺកូវីដ-១៩។ សកម្មភាពនេះគឺជាផ្នែកមួយនៃគម្រោងរបស់យើង ដែលមានឈ្មោះថា ការគាំទ្រការចូលរួមស៊ីវិលដែលមានអត្ថន័យ ដើម្បីការពង្រឹងគណនេយ្យភាព ដោយការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលoandordquo; ដែលត្រូវបានឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប និងអនុវត្តដោយ API រួមជាមួយ CARE Cambodia និង InSTEDD។