ការចែកធុងចម្រោះទឹក និងវគ្គបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋងាយរងគ្រោះ

| 27-ខែ​ឧសភា-2021

នៅចុងខែឧសភា គម្រោងដែលឧបត្ថម្ភថវិកាដោយសហគមន៍អឺរ៉ុប ដែលមានឈ្មោះថា ការពង្រឹងសមត្ថភាពស្ថាប័ន និងប្រតិបតិ្តការរបស់សមាគមក្រុមប្រឹក្សាខេត្តoandordquo; មានការទិញធុងចម្រោះទឹកចែកជូនប្រជាពលរដ្ឋងាយរងគ្រោះនៅក្នុងស្រុកចំនួន ២ នៃខេត្តពោធិ៍សាត់ នៅក្នុងបរិបទពីការការពារបន្ថែមពីជំងឺកូវីដ ១៩។ វគ្គបណ្តុះបណ្តាលជាក់ស្តែងស្ដីពីបំណិនជីវិតមានដូចជា ការចិញ្ចឹមសត្វ ក៏ត្រូវបានផ្ដល់ជូនក្នុងទម្រង់ជាការបង្រៀនដល់គ្រួសារដែលមានប្រាក់ចំណូលទាបនៅស្រុកចំនួន ២ ទៀតផងដែរ។ សម្ភារចាំបាច់សម្រាប់ការចាប់ផ្តើម ក៏ត្រូវបានផ្តល់ដល់អ្នកចូលរួម ដែលអាចឲ្យពួកគេអនុវត្តនូវអ្វីដែលពួកគេបានរៀនពីវគ្គសិក្សាភ្លាមៗ។

ការបោះជំហានទៅមុខនេះបានធ្វើឡើងនៅក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្នាតតូចដោយក្រុមប្រឹក្សាក្នុងមូលដ្ឋាន។ API កំពុងអនុវត្តគម្រោងនេះរួមគ្នាជាមួយAide et Action (AEA) រួមគ្នាជាមួយសមាគមក្រុមប្រឹក្សាមូលដ្ឋាននៃខេត្តពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ កណ្តាល កំពង់ស្ពឺ និងខេត្តកែប។ អ្នកក៏អាចស្វែងយល់បន្ថែម អំពីគម្រោងនេះតាមរយៈតំណមួយនេះ។