ស្រុកភ្នំក្រវាញ៖ ប្រជាពលរដ្ឋងាយរងគ្រោះទទួលបានជំនួយឧបត្ថម្ភ

| 6-ខែ​កក្កដា-2021

នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ គ្រួសារងាយរងគ្រោះចំនួន ១៦ មកពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលរួមមានជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន និងប្រជាពលរដ្ឋដទៃទៀត ដែលស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ត្រូវបានគេផ្តល់ជូនជាសត្វគោ ក្នុងគោលបំណងបង្កើនកម្រិតជីវភាពរបស់ពួកគ បន្ទាប់ពីទើបតែទទួលបានអត្ថប្រយោជន៍ ពីវគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមសត្វក្នុងពេលថ្មីៗកន្លងមក។ ការរួមចំណែកនេះគឺជាផ្នែកមួយនៃគម្រោងរបស់យើង ដែលមានឈ្មោះថា ការលើកកម្ពស់សមត្ថភាពស្ថាប័ន និងប្រតិបត្តិការរបស់សមាគមក្រុមប្រឹក្សាមូលដ្ឋានខេត្តoandordquo; ដែលឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប និងអនុវត្តដោយ API សហការជាមួយសមាគមក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកក្រុងនៃខេត្តពោធិ៍សាត់ ព្រមជាមួយអង្គការ Aide et Action (AEA)។