នៅថ្ងៃទី ១៩-២១ និងថ្ងៃទី ២៧-២៩ ខែមេសាឆ្នាំ ២០២១ ក្រុមការងារគម្រោងរបស់យើងបានជាផ្តល់វគ្គបណ្តុះបណ្តាលតាមអ៊ីនធឺណិតដល់អង្គការសហគមន៍ (CBOs) ដោយពិភាក្សាអំពីប្រធានបទនៃការផ្ទេរមុខងារ និងថវិកានៅថ្នាក់ស្រុក ក៏ដូចជាការទំនាក់ទំនង និងការតស៊ូមតិ។ ក្រុមអ្នកចូលរួមមានភាពចម្រុះគ្នាដោយមានក្រុមយុវជន ជនពិការ និងអ្នកតំណាងគំនិតផ្តួចផ្តើមក្នុងមូលដ្ឋានមកពីសហគមន៍ព្រៃឈើ នេសាទ និងកសិកម្ម ដែលនៅក្នុងខេត្តចំនួន ៥ ក៏ដូចជាក្រុមសន្សំ ក្រុមការផ្តួចផ្តើមផ្នែកបរិស្ថាន និងក្រុមយុវជនមកពីរាជធានីភ្នំពេញ។ ក្នុងអំឡុងពេលនៃវគ្គសិក្សានេះ យើងបានកត់សម្គាល់ឃើញថាអ្នកចូលរួមអាចប្រើប្រាស់បណ្ដាញសង្គម (Google Meet, តេឡេក្រាម) ហើយពួកយើងក៏រីករាយដែរ ដែលបានឃើញពួកគេចូលរួមយ៉ាងសកម្ម និងទទួលបានចំណេះដឹងថ្មីៗអំពីការរៀបចំសកម្មភាពតស៊ូមតិជាមួយនឹងអាជ្ញាធរមូលដ្ឋាន។ វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោងរបស់យើងដែលមានឈ្មោះថា សំឡេងប្រជាជន និងសកម្មភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាoandordquo; ដែលត្រូវបានផ្តល់មូលនិធិដោយ Bread for the World និងអង្គការជំនួយព្រះវិហារដាណឺម៉ាក (DCA)។ គម្រោងនេះនឹងបន្តគាំទ្រគំនិតផ្តួចផ្តើមខ្នាតតូចរបស់ CBOs និងបន្តផ្តល់នូវការបណ្តុះបណ្តាលថែមទៀតដល់ពួកគេ។