កោះញែក៖ ការបណ្ដុះបណ្ដាលសម្រាប់គណនេយ្យភាពសង្គម

| 10-ខែ​កញ្ញា-2021

នៅសប្តាហ៍ដំបូងនៃខែកញ្ញា ឆ្នាំ២០២១ ក្រុមគម្រោងឌីជីថល I-SAF របស់យើងបានបើកវគ្គបណ្តុះបណ្តាលដល់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នៅស្រុកកោះញែក នៃខេត្តមណ្ឌលគីរី។ គោលបំណងនៃវគ្គនេះ គឺដើម្បីកសាងសមត្ថភាពរបស់ CAFs ថ្មីចំនួន ១៨ នាក់ ដែលនឹងអាចជួយពួកគេក្នុងការជួយសម្រួលដល់ការយល់ដឹងអំពីព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) និងយុទ្ធនាការបង្ហាញពីថវិកា ក៏ដូចជាដើម្បីដឹកនាំដំណើរការត្រួតពិនិត្យដោយប្រជាពលរដ្ឋ ជួយសម្រួលដល់ប័ណ្ណពិន្ទុសហគមន៍ ការប្រជុំជួបមុខផ្ទាល់ និងកិច្ចប្រជុំ JAAP ។ បន្ទាប់ពីការថ្លែងសុន្ទរកថាបើកវគ្គបណ្ដុះបណ្ដាល ដោយលោក ភឿន សុខចាន់ (CARE Cambodia) និង លោក ឡាំ សុជាតិ (API) រួចមក គ្រូបណ្តុះបណ្តាលរបស់យើងបានប្រើវិធីសាស្រ្តកូនកាត់ ដោយរួមបញ្ចូលគ្នានូវការតេជាវីដេអូជាមួយនឹងការិយាល័យ API និងបទបង្ហាញផ្ទាល់ដោយបុគ្គលិកមកពីដៃគូជាអង្គការក្រៅរដ្ឋាភិបាល នៅក្នុងការជួបមុខនៅនឹងទីកន្លែងផ្ទាល់តែម្ដង។