សេចក្តីផ្តើម
📌 បញ្ហា និងក្តីកង្វល់របស់សហគមន៍ទាំង៤៖ សហគមន៍ជនជាតិដើមភាគតិចជាំម្រេច សហគមន៍ជនជាតិដើមភាគតិចសាលាឆ្តោ សហគមន៍ជនជាតិដើមភាគតិចក្រយា សហគមន៍ព្រៃឈើកន្សែងវាល
🗓️ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ | សាលប្រជុំស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ
អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ (API) បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ អាជ្ញាធរ មូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាដែលបានលើកឡើងដោយប្រជាពលរដ្ឋ និងលើកកម្ពស់ការ ចូលរួម របស់សហគមន៍តាមរយៈ ក្តារព័ត៌មានផេក (ពិដោរ អ្នកភូមិឆ្លាតវៃ)។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ជាមួយការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ចំនួន៤ ដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗ។
បញ្ហាសំខាន់ៗដែលសហគមន៍បានលើកឡើង និងការឆ្លើយតបរបស់អាជ្ញាធរមូលដ្ឋាន
🛖 សហគមន៍ជនជាតិដើមភាគតិចជាំម្រេច៖
-
- បញ្ហា៖ ស្នើសុំការពារដីសហគមន៍ដែលនៅសេសសល់ពី ការ កាប់ទន្ទ្រាន និងដីវិលជុំរបស់ជនជាតិ ដើមភាគតិចត្រូវបានក្រុមហ៊ុនឯកជនទន្ទ្រានយក ដូច្នេះសហគមន៍ សូមអោយអាជ្ញាធរពាក់ព័ន្ឋ ក៏ដូចជាមនី្ទរបរិស្ថាន យកចិត្តទុកដាក់។
- ការឆ្លើយតប៖ លោកអភិបាលរងស្រុក បានស្នើឲ្យសហគមន៍រៀបចំលិខិតស្នើសុំកំណត់ព្រំប្រទល់ និងលិខិតសុំអន្តរាគមន៍បញ្ហាដីវិលជុំទៅស្រុក ខាងស្រុកនឹងចាត់ជំនាញចុះទៅកំណត់អោយសម្រាប់ដីដែលនៅសេសសល់ នឹងជួយជំរុញបន្ថែមក្នុងការដោះស្រាយបញ្ហាដីវិលជុំរបស់ប្រជាពលរដ្ឋ។
🛖 សហគមន៍ជនជាតិដើមភាគតិចសាលាឆ្តោ៖
-
- បញ្ហា៖ បំផ្លាញរោងអ្នកតារបស់សហគមន៍។
- ការឆ្លើយតប៖ លោកអភិបាលរងស្រុក ស្នើអោយគណកម្មាធិការសហការគ្នារៀបចំបទបញ្ជារផ្ទៃក្នុង និងសុំអោយរៀបចំលិខិតអន្តរាគមន៍ទៅស្រុកម្តងទៀតដើម្បីលោកជួយដោះស្រាយអោយ។
🛖 សហគមន៍ជនជាតិដើមភាគតិចក្រយា៖
-
- បញ្ហា៖ ស្នើសុំសាលាមតេយ្យសហគមន៍។
- ការឆ្លើយតប៖ តំណាងក្រុមប្រឹក្សាស្រុក នឹងពិភាក្សាជាមួយលោកមេឃុំបន្ថែម លើសពីនេះ លោកអភិបាលរងស្រុក លោកសូមសិក្សាបន្ថែមសិន និងស្នើសុំអោយសហគមន៍ក្រយាប្រមូលទិន្នន័យ កុមារអោយច្បាស់លាស់ និងដាក់សំណើរសុំ សាលាមតេយ្យសហគមន៍ទៅរដ្ឋបាលស្រុក។
🌲 សហគមន៍ព្រៃឈើកន្សែងវាល៖
-
- បញ្ហា៖ បទល្មើសកាប់បំផ្លាញព្រៃឈើពេលយប់ និងសូមឱ្យមានការ ផ្សព្វផ្សាយបន្ថែមដល់ ប្រជាពលរដ្ឋ។
- ការឆ្លើយតប៖ លោកអភិបាលរងស្រុក ស្នើអោយសហគមន៍រាយការណ៍ទៅ រដ្ឋបាលព្រៃឈើ បើរដ្ឋបាលព្រៃឈើមិនធ្វើសកម្មភាព សូមរាយការណ៍មកស្រុក។ លោកបានបន្ថែមថា ការផ្សព្វផ្សាយពីការការពារព្រៃឈើ រដ្ឋបាលព្រៃឈើ និងភូមិឃុំមានការផ្សព្វផ្សាយច្រើនទៅដល់ប្រជាពលរដ្ឋ ប៉ុន្តែបើនៅតែមានបញ្ហាកើតឡើងសូមរាយការណ៍ ទៅមន្រ្តីជំនាញ។
មតិត្រឡប់ពីប្រជាពលរដ្ឋ តាមរយៈ “ពិដោរ អ្នកភូមិឆ្លាតវៃ”
-
- មានករណីចំនួន២រួមមាន៖ ២ នាក់មិនពេញចិត្តទៅលើអាកប្បកិរិយារបស់បុគ្គលិក។
-
- មតិត្រឡប់តាមរយៈពិដោរ អ្នកភូមិឆ្លាតវៃ ត្រូវបានអភិបាលរងស្រុក និងប្រធានការិយាល័យ ច្រកចេញចូលតែមួយទទួលយក ហើយលោកស្រីប្រធានការិយាល័យនឹងព្យាយាមកែលម្អ និងធ្វើការបណ្តុះបណ្តាលមន្ត្រីបន្ថែមទៀតទៅលើការប្រើប្រាស់ពាក្យសំដី/អាកប្បកិរិយាមិនសមរម្យទៅប្រជាពលរដ្ឋដល់មន្រ្តីថ្មីៗ។ ជាពិសេសជាងនេះលោកអភិបាលរងស្រុកក៏បានបន្ថែម ដែរថា មន្រ្តីដែលធ្លាប់ ប្រើប្រាស់ពាក្យសំដីមិនសមរម្យជាមួយប្រជាពលរដ្ឋជារឿយៗ នោះស្រុកបានផ្លាស់ប្តូរគាត់អោយទៅធ្វើការងារផ្នែកផ្សេងរួចហើយ។