គម្រោងសម្លេង និងសកម្មភាពរបស់ពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា “ដំណាក់កាលទី២”

ម្ចាស់ជំនួយ៖ DanChurchAid (DCA) and Bread for the World (BfdW)
តំបន់ភូមិសាស្រ្ត៖ ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ កំពង់ធំ កំពង់ស្ពឺ ក្រចេះ និងរាជធានីភ្នំពេញ
រយៈពេល៖ ២០២២-២០២៥
ថវិកា៖ ៦០០០,០០០ ដូលា

សេចក្ដីផ្ដើម 

ដោយមានការគាំទ្រដោយអង្គការប្រេឌ ហ្វ័រ ឌឹ វើល (BfdW) និងព្រះវិហារដាណឺម៉ាក (DCA) ក្នុងចំនួនថវិកាប្រមាណ៦០០,០០០ដុល្លារអាមេរិក។ គោលដៅរបស់គម្រោងនេះគឺត្រូវបានរៀបចំឡើងដើម្បីជួយបំពេញសិទ្ធិ និងលើកកម្ពស់សំឡេងរបស់ពលរដ្ឋកម្ពុជាក្នុងគ្រប់ដំណើរការសម្រេចចិត្ត ដោយរួមចំណែកធ្វើឱ្យការអភិវឌ្ឍប្រទេសមានលក្ខណៈចូលរួម និងប្រកបដោយចីរភាពកាន់តែខ្លាំង។ ម្យ៉ាងវិញទៀត អង្គការ API មានគោលបំណងចូលរួមយ៉ាងសកម្មជាមួយអ្នកកាន់សិទ្ធិជាពិសេសស្ត្រីយុវជន ជនមានពិការភាពប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងអង្គការសហគមន៍មូលដ្ឋាន (CBOs) ដោយលើកទឹកចិត្តពួកគាត់ឱ្យចូលរួមក្នុងដំណើរការរៀបចំផែនការ និងថវិកាសាធារណៈនៅកម្រិតស្រុក ដែលចាប់តាំងពីឆ្នាំ ២០២០ បានកំពុងបង្កើនតួនាទីកាន់តែសំខាន់ឡើង។ កិច្ចខិតខំប្រឹងប្រែងនេះគឺផ្អែកលើគោលការណ៍ដែលថា អាជ្ញាធរត្រូវមានគណនេយ្យភាពចំពោះពលរដ្ឋ​និងសហគមន៍ សម្រាប់ការផ្តល់សេវាល្អបំផុត និងការអនុវត្តថវិកាប្រកបដោយតម្លាភាពកាន់តែខ្លាំង។ គោលបំណងមួយទៀតនៃ គម្រោងគឺបង្កើតលក្ខខណ្ឌសម្រាប់ការធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានសាធារណៈ ជាពិសេសអំពីព័ត៌មានថវិកាសាធារណៈ។

អ្នកអាចស្វែងរកព័ត៌មានបន្ថែមនៅតំណភ្ជាប់ខាងក្រោម៖

លទ្ធផល

លទ្ធផល – ឆ្នាំ ២០២៤

  1. ក្នុងឆ្នាំ២០២៤ គម្រោងបានរួមចំណែកជំរុញឱ្យរដ្ឋាភិបាលនៅគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាចំបងៗរបស់អង្គការសហគមន៍មូលដ្ឋាន (CBO) ចំនួន ៧៨% (សំដៅលើបញ្ហាចំបង ចំនួន ១ ក្នុង១ អង្គការសហគមន៍មូលដ្ឋាន (CBO) ដូចដែលបានលើកក្នុងផែនការសកម្មភាពតស៊ូមតិ។ សរុបចំនួន ៥០បញ្ហា ដែលបានលើកឡើង ត្រូវបានដោះស្រាយដោយអាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។
  2. នៅចុងឆ្នាំ ២០២៤ គម្រោងលទ្ធកម្មសាធារណៈ ចំនួន ៧.០៦% (១៩ ក្នុងចំណោម ២៦៩ គម្រោង) នៅថ្នាក់ជាតិ មានដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួង សាធារណៈការ និងដឹកជញ្ជូន បានបង្ហាញព័ត៌មានតាមរយៈគេហទំព័ររបស់ក្រសួងដល់សាធារណៈជន។ ព័ត៌មានអំពីគម្រោងលទ្ធកម្មសាធារណៈ ក្រសួងចំនួន ០៤ នេះបានបង្ហាញក្នុងលក្ខខណ្ឌ​នៃការប្រកាសលក្ខណៈបច្ចេកទេសលទ្ធកម្ម ដោយមានឈ្មោះ ក្រុមហ៊ុនដែលទទួលបានការ និងតម្លៃនៃគម្រោងលទ្ធកម្មតែប៉ុណ្ណោះ ប៉ុន្តែគ្មានកិច្ចសន្យាលម្អិតទេ។
  3. អ្នកចូលរួម សរុបចំនួន ១,៩៥២ នាក់ (ស្ត្រី ១,០៩១ នាក់) ជាសមាជិកសហគមន៍និងប្រជាពលរដ្ឋទទួលបានការបង្កើនការយល់ដឹង អំពីការប្រើប្រាស់ព័ត៌មានថវិកាក្រុង ស្រុក និងឃុំ សង្កាត់សេវាច្រកចេញចូលតែមួយ និងព័ត៌មានលទ្ធកម្មសាធារណៈ តាមរយៈយុទ្ធនាការផ្សព្វផ្សាយ ចំនួន ៥១ដង  ដោយប្រើប្រាស់កម្មវិធីវិភាគថវិកា សម្រាប់ប្រជាពលរដ្ឋ និងពិដោរអ្នកភូមិឆ្លាតវៃ (Pidor Facebook Chatbot) នៅក្នុងតំបន់គោលដៅគម្រោង 
  4. ប្រាំបី កិច្ចប្រជុំប្រចាំខែ ក្រុមការងារសិទ្ធិទទួលបានព័ត៌មាន (A2IWG)​​ ត្រូវបានរៀបចំឡើងដើម្បីពង្រឹង សមត្ថភាព ដល់សមាជិក និងពិភាក្សាអំពីសកម្មភាពជាយុទ្ធសាស្ត្រិ ដើម្បីជម្រុញអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។​​ អង្គការAPI សហការជាមួយក្រុមការងារថវិកា (BWG)បានរៀបចំកិច្ចប្រជុំសាធារណៈក្រោមចំណងជើងថា “ការរៀបចំថវិកាជាតិឆ្នាំ ២០២៤ និងការរៀបចំផែនការថវិកា សម្រាប់ឆ្នាំ ២០២៥”។

លទ្ធផល – ឆ្នាំ ២០២៣

  1. រដ្ឋាភិបាលនៅគ្រប់ស្ថាប័នពាក់ព័ន្ធបានដោះស្រាយបញ្ហាចំបង របស់អង្គការសហគមនមូលដ្ឋាន(CBOs) ចំនួន ៦២% (សំដៅលើបញ្ហាិចំបង ចំនួន ១ ក្នុង១ អង្គការសហគមន៍មូលដ្ឋាន(CBO) ដូចដែលបានលើកក្នុងផែនការសកម្មភាពតស៊ូមតិ។ សរុបចំនួន ៥០បញ្ហា ដែលបានលើកឡើង  ត្រូវបានដោះស្រាយដោយអាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ 
  2.  ក្នុងចំណោមបញ្ហាចំបង ចំនួន (១២%) ត្រូវបានដោះស្រាយទាំងស្រុង និងទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ បទល្មើសព្រៃឈើ និងការទន្រ្ទានដីព្រៃ ការខ្វះខាតបច្ចេកទេសលាយជី និងដីដាំសម្រាប់ដាំដុះដំណាំបន្លែ  និង២៥ (៥០%) ត្រូវបានដោះស្រាយដោយផ្នែក និងទាក់ទងនឹងជម្លោះដីធ្លី  ខ្វះក្រសីលធម អំពីអ្នករស់នៅជាមួយមេរោគអេដស៍/ជំងឺអេដសរដ្ឋបាលឃុំសង្កាតមិនបង្ហាញព័ត៌មានថវិកាដល់សាធារណជន  នេសាទខុសច្បាបនិងការកាប់បំផ្លាញព្រៃឈើ  ការរទន្រ្ទានដីព្រៃសហគមន៍។ 
  3. នៅក្នុង ៤០% នៃក្រុង ស្រុក គោលដៅនីមួយមានយន្តការចូលរួមរបស់ពលរដ្ឋយ៉ាងតិចត្រូវបានពង្រឹងពាក់ព័ន្ធនឹងវេទិកាថវិកាសាធារណៈ ប្រជុំប្រចាំខែរបសក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក និងកិច្ចប្រជុំសន្ទនាស្តីពីការដោះស្រាយបញ្ហាសហគមន៍ នៅថ្នាក់ ក្រុង ស្រុក ចំនួន ៤។ 
  4. ១០០% នៃតំណាងអង្គការសហគន៍មូលដ្ឋាន (CBOs) ចំនួន ៥០ ដែលបានចូលរួមពិភាក្សាជាមួយអាជ្ញាធរ គឺមកពីក្រុមដែលមិនសូវមានតំណាងគ្រប់គ្រាន់ (ស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាព)  
  5. រដ្ឋាភិបាលបានផ្សព្វផ្សាយព័ត៌មានសំខាន់ៗ ដល់ប្រជាពលរដ្ឋ អំពីសម្បទានដីសេដ្ឋកិច្ច (ELCs) ចំនួនក្នុងចំណោមដែលគម្រោងបានដោះស្រាយនៅក្នុងក្រុង ស្រុក គោលដៅ
  6. សរុបចំនួន ៤៥% (៣៣ ក្នុងចំណោម ៨៣) នៃគម្រោងលទ្ធកម្មសាធារណៈនៅក្នុងតំបន់គោលដៅ ថ្នាក់ជាតិ (កំណត់ក្នុងដំណាក់កាលត្រៀមរៀបចំការងារស្រាវជ្រាវ និង តស៊ូមតិ) បានបង្ហាញព័ត៌មាន បន្ថែមដល់សង្គមស៊ីវិល 

លទ្ធផល – ឆ្នាំ ២០១៩-២០២២

  1. គម្រោងបានពង្រឹងការចូលរួមរបស់ពលរដ្ឋក្នុងការរៀបចំផែនការសាធារណៈ ការរៀបចំថវិកា និងការទទួលខុសត្រូវរបស់អាជ្ញាធរសម្រាប់ការផ្តល់សេវា និងការអនុវត្តថវិកា។ អង្គការសហគមន៍មូលដ្ឋាន ក្នុងក្រុង ស្រុក គោលដៅសរុបចំនួន ១៦.២៥% (១៣ ក្នុងចំណោម ៨០) បានតស៊ូមតិ ទៅរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានលើបញ្ហាចំបងៗដែលទាក់ទងនឹងការរៀបចំផែនការ និងថវិកាឃុំសង្កាត់ សម្រាប់សេវាសង្គម ដល់យុវជននៅក្នុងឃុំ ចំនួន ២០ បញ្ហាស្ត្រីលក់ដូរនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ក៏ដូចជាការកែលម្អលើការផ្តល់សេវាសាធារណៈ ដែលជាតួនាទី និងភារកិច្ច របស់រដ្ឋបាលឃុំ សង្កាត់ មណ្ឌលសុខភាព សាលាបឋមសិក្សា និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នៅក្នុងស្រុក ចំនួន ៤ និងការិយាល័យច្រកចេញចូលតែមួយ នៅរដ្ឋបាល ស្រុក ចំនួន ៥។
  2. គេហទំព័ររបស់អង្គការ API ត្រូវបានបង្កើតឡើងវិញជាមួយនឹងមាតិកា ករណីសិក្សា និងការអនុវត្តល្អ ដែលបានធ្វើបច្ចុប្បន្នភាពជាញឹកញាប់។ គេហទំព័រថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុង ខែកក្កដា ឆ្នាំ ២០២០ ក្នុងព្រឹត្តិការណ៍សាធារណៈមួយដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល តំណាងម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ និង ក្រុមគោលដៅ របស់អង្គការ API ។
  3. យុទ្ធសាស្ត្រពង្រឹងសមត្ថភាព និងសិទ្ធិអំណាច ដល់អង្គការសហគន៍មូលដ្ឋាន (CBOs) របស់អង្គការ API ត្រូវបានបង្កើតឡើងអង្គការសហគមន៍មូលដ្ឋាន ចំនួន ៦២១ ត្រូវបានកំណត់ក្នុង ផែនទីនៅតំបន់គោលដៅអង្គការសហគមន៍ចំនួន ៦៣ ត្រូវបានគាំទ្រដោយផ្ទាល់ដើម្បីបង្កើតផែនការតស៊ូមតិអង្គការសហគមន៍មូលដ្ឋាន ចំនួន ១៣ បានតស៊ូមតិ ទៅរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានលើបញ្ហាដូចខាងក្រោម៖ 
    ក) សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន 
    ខ) ការរៀបចំផែនការ និងថវិកាឃុំ សម្រាប់សេវាសង្គម
    គ) បញ្ហាជីវភាពរបស់ស្ត្រីវ័យក្មេងលក់ដូរតាមដងផ្លូវ
    ឃ) ការកែលម្អលើការផ្តល់សេវាសាធារណៈ នៅការិយាល័យសេវាច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ មណ្ឌលសុខភា សាលាបឋមសិក្សា និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
    ) ផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើក្រុមងាយរងគ្រោះនៅតំបន់ជនបទ និងទីក្រុង ជាពិសេសជនមានពិការភាព គ្រួសារដែលមានប្រាក់ចំណូលទាប និងយុវជន 

 

ករណីសិក្សា (ឆ្នាំ២០២០-២០២៥)

“សិទ្ធិ និងសមត្ថភាពសហគមន៍ក្នុងការស្វែងរកដំណោះស្រាយតាមរយៈកិច្ចប្រជុំសន្ទនាថ្នាក់ស្រុក” 

របស់ សហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

ថ្នាក់ដឹកនាំនៃសហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ បានប្រមូលផ្តុំគ្នានៅមុខសាលាក្រុងពោធិ៍សាត់។

ចាប់តាំងពីឆ្នាំ២០២២មក សហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍បានជួបការលំបាក ដោយសារ តែសមាជិករបស់ខ្លួនខ្វះចំណេះដឹងអំពីបច្ចេកទេសទំនើប និងមានប្រសិទ្ធភាពក្នុងការលាយជីជាមួយដីដាំ បន្លែ ដែលបណ្តាលឱ្យទិន្នផលទាប និងអំពីបច្ចេកទេសចិញ្ចឹមមាន់ និងត្រី 

សហគមន៍នេះគ្របដណ្តប់លើផ្ទៃដី ១៧ ហិកតា ក្នុងភូមិចំនួន ៤ ដែលមានគ្រួសារចំនួន ៦៨ គ្រួសារ ក្នុង នោះ មានគណៈកម្មាការគ្រប់គ្រងចំនួន ៨ នាក់។ បញ្ហាទាំងអស់នេះបានធ្វើអោយប៉ះពាល់ដល់សមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការដាំបន្លែដែលបណ្តាលឱ្យទិន្នផលទាប។ ប្រជាពលរដ្ឋបានដឹងថាពួកគាត់ចាំបាច់ត្រូវដាំបន្លែតាមបច្ចេកទេសទំនើបជាងមុនដើម្បីទទួលបានទិន្នផលខ្ពស់ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារបញ្ហានេះត្រូវបានរាយការណ៍ទៅការិយាល័យកសិកម្ម ក្រុង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលក្រុង ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយជូននៅឡើយទេបន្ទាប់មក ថ្នាក់ដឹកនាំដែលតំណាងអង្គការសហគមន៍មូលដ្ឋាន (CBO) បានសម្រេចចិត្តទំនាក់ទំនងជាមួយ អង្គការ API ដើម្បីស្នើសុំការគាំទ្រផ្នែកបច្ចេកទេស និងព័ត៌មាន អំពីរបៀបរៀបចំផែនការការងារ ដើម្បីធ្វើការបញ្ចុះបញ្ចូល និងចូលរួមក្នុងវេទិកាសាធារណៈ កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាក្រុង និងសង្កាត់ឱ្យបានប្រសើរជាងមុន ដើម្បីលើកឡើងបញ្ហារបស់សហគមន៍ ដោយផ្ទាល់ និងស្នើសុំដំណោះស្រាយពីរដ្ឋបាលថ្នាក់ក្រោមជាតិ 

បន្ទាប់ពីពួកគាត់ទទួលបានការបណ្តុះបណ្តាល និងការបំពាក់បំប៉នដល់សហគមន៍រួចមក អង្គការ API បានរៀបចំកិច្ចប្រជុំសន្ទនាថ្នាក់ក្រុង ភាគីពាក់ព័ន្ធទាំងអស់ និងអ្នកតំណាងអង្គការសហគមន៍មូលដ្ឋានជាលទ្ធផលបន្ទាប់ពីប្រជុំ​ អង្គការសហគមន៍មូលដ្ឋាន (CBO)បានទទួលការផ្តល់បច្ចេកទេសកសិកម្ម ពីមន្ត្រីកសិកម្ម និងទទួលបានគ្រាប់ពូជបន្លែពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​ រដ្ឋបាលក្រុងបានសន្យាសហការជាមួយការិយាល័យពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីផ្តល់ការបណ្តុះបណ្តាល បន្ថែមដល់សហគមន៍អំពីបច្ចេកទេសដាំដុះដំណាំ និងចិញ្ចឹមសត្វ។  

នៅដើម ឆ្នាំ២០២៣ អង្គការ ADRA បានចាប់ផ្តើមអនុវត្តគម្រោងដែលមានទីតាំងនៅស្រុកភ្នំក្រវាញក្រោមការសម្របសម្រួលរបស់អង្គការ API និងរដ្ឋបាលក្រុងពោធិ៍សាត់ ព្រមទាំងមន្ទីរកសិកម្ម ជាមួយអង្គការ ADRA​ ទទួលយកសហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ ក្លាយជាដៃគូក្នុងការគាំទ្រ។  សមាជិកសហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍បានបន្តវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើប្រធានបទផ្សេងៗ រួមទាំងការធ្វើផែនការអាជីវកម្ម ភាពជាអ្នកដឹកនាំ ផែនការទីផ្សារ និងបច្ចេកទេសកសិកម្មដូចជា ការប្រើប្រាស់ជី ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតជាដើមសហគមន៍ក៏ត្រូវបានផ្តល់ប្រាក់ចំនួន ៣,០០០ដុល្លារអាមេរិក ដើម្បីធ្វើជាដើមទន់ផងដែរ