សេរីភាពតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីវដ្តនៃការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ឆ្នាំ២០១៩ មក ដែលបណ្តាលមកពីការអនុម័តច្បាប់ដែលមានលក្ខណៈរឹតត្បិតកាន់តែខ្លាំង ការបង្កើនការឃ្លាំមើល និងសកម្មភាពនានាដែលសំដៅលើអ្នកសារព័ត៌មាន សកម្មជន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ របាយការណ៍ដាក់ជូននេះ ធ្វើការវិភាគលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ រួមមាន ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីទូរគមនាគមន៍ ប្រកាសអន្តរក្រសួងលេខ១៧០ និងអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ ដោយបង្ហាញពីរបៀបដែលបទប្បញ្ញត្តិដែលមានអត្ថន័យមិនច្បាស់លាស់ ផ្តល់លទ្ធភាពឱ្យមានការត្រួតពិនិត្យ និងការគ្រប់គ្រងរបស់រដ្ឋទៅលើលំហអ៊ីនធឺណិត។ ឯកសារនេះក៏បានកត់ត្រាអំពីការគំរាមកំហែង ការយាយីតាមប្រព័ន្ធអនឡាញ និងការចោទប្រកាន់ដែលមានចរិតនយោបាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការចូលរួមរបស់ពលរដ្ឋក្នុងសង្គម។ របាយការណ៍នេះជំរុញឱ្យរាជរដ្ឋាភិបាលធ្វើការកែសម្រួលច្បាប់ដែលមានលក្ខណៈរឹតត្បិត ធានាតម្លាភាពក្នុងការតាក់តែងគោលនយោបាយពាក់ព័ន្ធនឹងប្រព័ន្ធសាយប៊ែរ (Cyber) បញ្ឈប់ការយាយីតាមប្រព័ន្ធឌីជីថល ពង្រីកការទទួលបានសេវាអ៊ីនធឺណិតប្រកបដោយសមធម៌ និងពង្រឹងអក្ខរកម្មឌីជីថល ដើម្បីលើកកម្ពស់បរិយាកាសអនឡាញដែលមានសុវត្ថិភាព និងបើកចំហសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
ធនធានទិន្នន័យ (១)
៖របាយការណ៍ដាក់ជូនសម្រាប់ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) នៃប្រទេសកម្ពុជា – សម័យប្រជុំលើកទី៤៦ នៃក្រុមការងារ UPR_ភាសាអង់គ្លេស
| ធាតុ | តម្លៃ |
|---|---|
| ចំណងជើង | របាយការណ៍ដាក់ជូនសម្រាប់ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) នៃប្រទេសកម្ពុជា – សម័យប្រជុំលើកទី៤៦ នៃក្រុមការងារ UPR |
| ប្រភេទឯកសារ | របាយការណ៍ |
| ភាសារបស់ឯកសារ |
|
| ទម្រង់ | |
| កំណែ/បោះពុម្ពលើកទី | ១ |
| សិទ្ធិ | © ២០២៥ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ |
| អាជ្ញាប័ណ្ណ | ការងារនេះត្រូវបានផ្តល់អាជ្ញាប័ណ្ណក្រោម Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License (CC BY-NC-ND 4.0). |
| កំហិតនៃការចូល និងប្រើប្រាស់ | អ្នកអាចទាញយក និងចែករំលែកឯកសារនេះសម្រាប់គោលបំណងផ្ទាល់ខ្លួន អប់រំ ឬមិនមែនពាណិជ្ជកម្ម ដោយមានលក្ខខណ្ឌថាអ្នកផ្តល់ការទទួលស្គាល់ផ្លូវការសមស្របដល់វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ។ អ្នកមិនអាចកែប្រែ សម្រប ឬប្រើប្រាស់ឯកសារនេះសម្រាប់គោលបំណងពាណិជ្ជកម្មដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនឡើយ។ |
| កាលបរិច្ឆេទផ្ទុកឡើង | ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦ |
| កាលបរិច្ឆេទបង្កើត | ខែមេសា ឆ្នាំ២០២៤ |